ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ ម៉ាក្រុង ថា រឿងសង្គ្រាមនៅអ៊ុយក្រែន បើចង់បន្ទោស ទៅបន្ទោសលោកខាងលិចទៅ!
អំឡុងកិច្ចសន្ទនាលើកដំបូងក្នុងរយៈពេល៣ឆ្នាំរវាងលោកវ្ល៉ាឌីមៀរ ពូទីន និងអេម៉ានុយអែល ម៉ាក្រុង, ប្រធានាធិបតីរុស្ស៊ី បានប្រាប់ទៅសមភាគីបារាំងថា រឿងសង្គ្រាមនៅអ៊ុយក្រែន បើចង់បន្ទោស សូមទៅបន្ទោសប្រទេសលោកខាងលិចទៅ។

តាមការចុះផ្សាយរបស់សារព័ត៌មាន TRT World, លោក ពូទីន បានប្រាប់ទៅលោកម៉ាក្រុង បែបនេះក្នុងការនិយាយទូរស័ព្ទជាមួយគ្នារយៈពេលប្រហែល២ម៉ោង ហើយក្រៅពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មេដឹកនាំទាំងពីរក៏ពិភាក្សាគ្នាផងដែរ អំពីស្ថានការណ៍និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
អំឡុងកិច្ចសន្ទនា លោកម៉ាក្រុង បានបង្ហាញជំហររបស់បារាំងក្នុងការគាំទ្រដោយឥតងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ទន្ទឹមនោះលោកក៏ជំរុញឲ្យប្រមុខវិមានក្រឹមឡាំង បង្កើតបទឈប់បាញ់ភ្លាមៗនិងផ្តួចផ្តើមការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីសម្រាប់ដំណោះស្រាយដ៏រឹងមាំនិងយូរអង្វែងនៃជម្លោះនេះផងដែរ។
យ៉ាងណាលោក ពូទីន បានរំលឹកដល់លោក ម៉ាក្រុង ថាជម្លោះនៅអ៊ុយក្រែន គឺកើតចេញពីឥទ្ធិពលនៃគោលនយោបាយរបស់បស្ចិមប្រទេស ដែលបង្កឲ្យមានផលវិបាក។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ បណ្តារដ្ឋលោកខាងលិចមិនដែលអើពើផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីឡើយ ហើយតែងដឹកនាំនិងធ្វើសកម្មភាពប្រឆាំងរុស្ស៊ីនៅអ៊ុយក្រែន។ ដូច្នេះរឿងដែលត្រូវបន្ទោស គឺគួរតែបន្ទោសលោកខាងលិច។

លើសពីនេះ លោកពូទីន ប្រាប់ទៅប្រធានាធិបតីបារាំងថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ គួរតែជាកិច្ចព្រមព្រៀងទូលំទូលាយនិងយូរអង្វែង ឈប់គិតពីដើមចមនៃវិបត្តិអ៊ុយក្រែន និងត្រូវផ្អែកលើការពិតនៃដែនដីថ្មី។
សូមជម្រាបថា បារាំងក៏ជាប្រទេសចេញមុខចេញមាត់ខ្លាំងមួយដែរ ក្នុងការគាំទ្រទីក្រុងកៀវប្រឆាំងទីក្រុងមូស្គូ។ ជាក់ស្តែងរដ្ឋាភិបាលទីក្រុងប៉ារីស បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង៤.១ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកនៅខែកុម្ភៈឆ្នាំ២០២២។
ម្យ៉ាង បារាំងក៏ជាអ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមចម្រុះអឺរ៉ុប ដើម្បីបញ្ជូនកម្លាំងទ័ពទៅប្រទេសអ៊ុយក្រែន ក្នុងនាមជាកងរក្សាសន្តិភាពផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចាយពេលជាង៣ឆ្នាំ ទីបំផុត រុស្ស៊ី គ្រប់គ្រងបានតំបន់ Luhansk ទាំងស្រុងហើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


