Connect with us

KPT+

ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស

បានផុស

នៅ

បើចង់ដឹងថា នរណាម្នាក់គិតអ្វីពេលកំពុងសន្ទនាជាមួយយើង មិនពិបាកពេកនោះទេ! គ្រាន់តែសង្កេតកាយវិការរបស់គេបន្តិច ក៏អាចដឹងថាគេមានអារម្មណ៍បែបណាចំពោះការសន្ទនានេះបានដែរ។ ទឹកមុខ កែវភ្នែក សកម្មភាពដៃឬជើង សុទ្ធតែអាចបង្ហាញប្រាប់អ្នកដទៃអំពីបុគ្គលិកលក្ខណៈនិងអារម្មណ៍របស់គេបានយ៉ាងងាយ។ តោះ! មកសង្កេតជាមួយ KPT Plus!

Group Young Male Female Asian Stock Footage Video (100% Royalty-free)  6677459 | Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គុយឬឈរងាកខ្លួន

កាយវិការនេះបង្ហាញថា ដៃគូសន្ទនារបស់យើងកំពុងតែមានអារម្មណ៍មិនស្រួល គ្មានសុវត្ថិភាព និងមិនសូវទុកចិត្តលើខ្លួនឯង។

ក្រពាត់ដៃឬខ្វែងជើង

កាយវិការបែបនេះមានន័យថា គេមានអារម្មណ៍មិនទុកចិត្តក្នុងការសន្ទនាជាមួយយើង និងចង់បង្ហាញថា គេចង់ការពាខ្លួនឯង។

រសាប់រសល់

កាយវិការម្ដងច្រូងសក់ ម្ដងមើលនាឡិកាឬ​ប៉ះចិញ្ចៀន បានន័យថា គេកំពុងមានអារម្មណ៍រសាប់រសល់និងធុញទ្រាន់ ។

ការត្រដុស ក

ការត្រដុសកបង្ហាញថា គេមានអារម្មណ៍តានតឹងនិងថប់បារម្ភ។

ខាំក្រចក

ការខាំក្រចកជួនកាលចង់បង្ហាញថា គេកំពុងតានតឹងស្មុគស្មាញ និងជួនកាលចង់បង្ហាញថា គេភ័យ។

​មិនសម្លឹងចំឬមិនដាក់ភ្នែក

ទង្វើបែបនេះចង់បង្ហាញថា គេខ្វះទំនុកចិត្តលើខ្លួនឯង មួយវិញទៀតគឺបង្ហាញការមិនចូលចិត្តនឹងអ្នកសន្ទនាជាមួយ។

អារម្មណ៍មិនជាប់ខ្លួន

អារម្មណ៍ហោះហើរអណ្ដែតអណ្ដូង បង្ហាញថា គេមិនឲ្យតម្លៃនិងមិនគោរពលើដៃគូសន្ទនាទេ ។

ភ្នែកក្រឡិបក្រឡាប់

កែវភ្នែកបែបនេះ បង្ហាញថាគេធុញទ្រាន់ឬមានអារម្មណ៍រំខាន និងមិនយកចិត្តទុកដាក់ជាមួយយើងទេ។

មិនញញឹម

ការដែលគេមិនញញឹមញញែម គឺមានន័យថាគេកំពុងមានទុក្ខព្រួយ ហើយគេកំពុងតែបង្ខំខ្លួនឯងមកនិយាយជាមួយយើង។

ស្ងប់ស្ងាត់ពេក

ខណៈកំពុងនិយាយគ្នា គេបែរជាស្ងប់ស្ងាត់ខ្លាំង បានន័យថា គេលែងយកចិត្តទុកដាក់នឹងយើងហើយ និងមិនចាត់ទុកការសន្ទនានេះថាសំខាន់ទៀតទេ៕

 ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មើល​ដំណើរ​ប៉ុន្មាន​ប្រភេទ​នេះ អាច​ឲ្យ​យើង​ស្គាល់​ចរិត​របស់​គេ

ចុចអាន៖ របាំងមុខដែលយើងស្រលាញ់ នឹងប្រាប់ពីអ្វីអាថ៌កំបាំងក្នុងចិត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម