កីឡា
យប់នេះ ក្រុមនារីកម្ពុជា ប៉ះ ហ្វីលីពីន ជាក្រុមកម្រិត World Cup
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ត្រូវតទល់នឹងក្រុមខ្លាំងកម្រិតពិភពលោក (World Cup) គឺ ហ្វីលីពីន សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល G ពានរង្វាន់នារីអាស៊ី AFC Women’s Asian Cup វេលាម៉ោង ៧ យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតលើកទី១ ក្រុមនារី ហ្វីលីពីន រកបាន ៣ ពិន្ទុពេញតាមរយៈជ័យជម្នះដោយលទ្ធផល ៣-០ លើក្រុមនារីជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត ខណៈក្រុមនារី កម្ពុជា រកបាន ១ ពិន្ទុ បន្ទាប់ពីស្មើជាមួយក្រុមខ្លាំង នារីហុងកុង ដោយលទ្ធផល ១-១។ ក្រុមនារីកម្ពុជា ត្រូវការឈ្នះដាច់ខាត ទើបអាចអ៊ុតមើលការប្រកួតចុងក្រោយជាមួយ អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែប្រសិនបើចាញ់ អស់ឱកាសហើយ ពីព្រោះការប្រកួតជម្រុះក្នុងពូលនេះ យកតែក្រុមលេខ ១ ក្នុងពូលប៉ុណ្ណោះឡើងទៅ ជុំចុងក្រោយ នៅប្រទេសអូស្ត្រាលី ឆ្នាំ ២០២៦ ។

ក្រុមនារី ហ្វីលីពីន ដែលជាក្រុមមានភាគរយខ្ពស់ជាងគេនៅក្នុងពូល G ជាក្រុមកម្រិតពិភពលោកទៅហើយដោយកំពុងឈរលេខ ៤១ ក្នុងតារាង Women’s FIFA Ranking ខណៈក្រុមនារីកម្ពុជាស្ថិតនៅលេខ ១១៨។ ក្រុមនារី ហ្វីលីពីន ជាក្រុមលំដាប់កំពូលប្រចាំតំបន់អាស៊ាន ហើយពួកគេបានឈានទៅដល់ជុំចុងក្រោយនៃការប្រកួត ជើងឯកនារីពិភពលោក កាលពីឆ្នាំ ២០២៣ ប៉ុន្តែបានធ្លាក់ នៅវគ្គសន្សំពិន្ទុក្នុងពូល។ ពួកគេបានឈ្នះជើងឯកនារីអាស៊ាន កាលពីឆ្នាំ ២០២២ និងមេដាយសំរិទ្ធ កីឡាស៊ីហ្គេម ២ ដង។

នៅវេលាម៉ោង ៤ រសៀល ក្រុមនារី អារ៉ាប៊ីសាអ៊ូឌីត ប្រកួតជាមួយ ក្រុមនារី ហុងកុង សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលជាមួយគ្នា។
បច្ចុប្បន្ននេះ ក្រុមនារីហ្វីលីពីន ឈរលេខ១ ដោយមាន ៣ ពិន្ទុ ក្នុងពូល។ ក្រុមនារី កម្ពុជា និង ហុងកុង មាន១ពិន្ទុដូចគ្នា ដោយឈរលេខ២ និងលេខ៣ ហើយក្រុមនារីអារ៉ាប៊ីសាអ៊ូឌីត គ្មានពិន្ទុស្ថិតនៅបាតតារាង៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


