Connect with us

KPT+

៣ វិធី​ដើម្បី​បង្វឹក​ខួរក្បាល​ឲ្យ​ឆ្លាតវៃ​ ទោះ​មាន​​ថ្ងៃ​ដ៏​មមាញឹក​យ៉ាងណា

បានផុស

នៅ

ការ​ផ្ដោត​អារម្មណ៍​លើស​ពី​ ២​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គឺ​ជា​មហាអំណាច។ យោង​តាម​ការ​សិក្សា​របស់​គេហទំព័រ vouchercloud.com បាន​ឲ្យ​ដឹង​ថា ​បុគ្គលិក​ការិយាល័យ​ជា​មធ្យម​មាន​ផលិតភាព​ត្រឹម​តែ ២ ម៉ោង​និង ៥៣ នាទី​ប៉ុណ្ណោះ។ ពួកគេ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ពិនិត្យ​មើល​បណ្ដាញ​សង្គម​ អាន​ព័ត៌មាន ​ជជែក​លេង ​ញ៉ាំ​អាហារ​សម្រន់​និង​​ស្វែងរក​ការងារ​ថ្មី។

ប៉ុន្តែ​ទោះ​រវល់​យ៉ាងណា​ យើង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ខួរក្បាល​ឆ្លាតវៃ​បាន​ ដោយ​ការ​រៀន​អ្វី​ដែល​លឿន​ជាង​មុន​ និង​អំពី​របៀប​យក​ឈ្នះ​ផលិតភាព​ការងារ​ក្នុង​នាម​ជា​សហគ្រិន​ឬ​បុគ្គលិក​ម្នាក់។

៣ វិធី​ខាង​ក្រោម​នេះ​នឹង​ជួយ​យើង​បាន៖

១ មាន​ចេតនា​បង្កើត​ទម្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​គ្រប់គ្នា​អាច​ស្គាល់​ទម្លាប់​ធំៗ ទាំង ៤ សម្រាប់​ជីវិត​ដែល​មាន​សុខភាព​ល្អ៖ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​អាហារ​បំប៉ន ​ហាត់ប្រាណ​និង​គ្រប់គ្រង​ស្ត្រេស។ យើង​តែង​លឺ​វា​គ្រប់​​ពី​គ្រូពេទ្យ ហើយ​ព័ត៌មាន​នោះ​តែង​ដក់ជាប់​ក្នុង​គំនិត​ ប៉ុន្តែ​គ្រាន់​តែ​ខ្ជិល​ឬ​មិន​ចង់​ធ្វើ​។

នេះ​ជា​វិធីសាស្ត្រ នៅ​ពេល​យើង​រៀន​អ្វី​ថ្មី​ ហើយ​ចង់​ធ្វើ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​ សូម​សាកល្បង​ឆ្លើយ​សំណួរ​ទាំងនេះ៖ តើ​ខ្ញុំ​អាច​អនុវត្ត​រឿង​ទាំង​នេះ​បាន​ដោយ​របៀបណា? ហេតុអ្វី​ខ្ញុំ​​ត្រូវ​​ធ្វើ​បែបនេះ? តើ​ខ្ញុំ​នឹង​អនុវត្ត​នៅ​ពេល​ណា? សំណួរ​ទាំង​នេះ​នឹង​នាំ​អ្នក​ទៅ​កាន់​កាលវិភាគ​និង​ទម្លាប់​ផ្ទាល់​ខ្លួន​មួយ​ឲ្យ​ជាប់​លាប់​នឹង​គេ។

២ យក​ឈ្នះ​ម៉ោង​ដំបូង​នៃ​ថ្ងៃ​នីមួយៗ​ជាមួយ​នឹង​ទម្លាប់​ពេលព្រឹក

ងើប​ពេល​ព្រឹក​មិនមែន​ងាយស្រួល​ តែ​យើង​ក៏​អាច​ចាប់ផ្ដើម​បង្កើត​ទម្លាប់​ពេល​ព្រឹក​ដោយ​សកម្មភាព​ទាំង​នេះ ​បាន​ដើម្បី​ពង្រឹង​ថាមពល​ប្រចាំថ្ងៃ

ព្យាយាម​ចងចាំ​សុបិន​របស់​យើង​ ដើម្បី​បង្កើត​គំនិត​ច្នៃ​ប្រឌិត​និង​បំផុស​គំនិត​នោះ​ឡើង​មក។ ហូប​ទឹក​ភ្លាមៗ​​ក្រោយពេល​ក្រោក​ពី​គេង​ ព្រោះ​ខួរក្បាល​របស់​យើង​ភាគច្រើន​​​ត្រូវ​បំពេញ​ដោយ​វត្ថុរាវ​ដែល​បាន​បាត់បង់​ពេល​កំពុង​គេង។ ធ្វើ​លំ​ហាត់ប្រាណ​ពេល​ក្រោក​ពី​គេង ​ធ្វើ​សមាធិ​រយៈពេល ២០ នាទី វា​ជា​វិធី​ដ៏​ល្អ​ដើម្បី​ពង្រីក​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក​ផង​ដែរ។ កុំ​ប៉ះ​ទូរស័ព្ទ​ពេល​ក្រោក​ក្នុង​រយៈពេល ៣០ នាទី។

៣ ស្វែងយល់​ពី​អ្វី​ដែល​នាំ​ឲ្យ​ស្រ្តេស​ធុញថប់​ឡើង​មក

តើ​អ្នក​ពិត​ជា​កំពុង​ជួប​ប្រទះ​នឹង​ការ​ធុញថប់​មែនទេ? ឬ​មាន​ហេតុផល​មួយ​ទៀត​ដែល​ធុញ​ហើយ​នឿយហត់? ពេល​ខ្លះ​យើង​គិត​ថា​មាន​ការងារ​ច្រើន​ពេក​ដែល​ត្រូវ​ដោះស្រាយ​ នៅ​ពេល​ដែល​ការ​ពិត​យើង​មិន​បាន​ផ្ដល់​អាទិភាព​ដល់​ប្រភេទ​ការងារ​ត្រឹមត្រូវ​ទេ។

ប្រសិន​បើ​អ្នក​កំពុង​ធ្វើអ្វី​ៗ​ទាំង​អស់ ​ហើយ​នៅ​តែ​មាន​អារម្មណ៍​ធុញទ្រាន់ នេះ​អាច​បណ្ដាល​មក​ពី​ការ​គេង​បាន​តិច​បំផុត ឬ​មាន​របប​អាហារ​គ្មាន​តុល្យភាព ​និង​​ធ្វើ​លំហាត់​ប្រាណ​មិន​គ្រប់គ្រាន់​សម្រាប់​រាងកាយ​ជា​ដើម។

ចង់​បង្វឹក​ខួរក្បាល​ឲ្យ​ឆ្លាតវៃ មិនមែនជារឿងងាយតែមិនមែនពិបាកដល់ថ្នាក់ធ្វើមិនកើតដែរ។ សំខាន់អ្នកដាក់ចិត្តដាក់កាយព្យាយាមធ្វើវាបន្តិចម្ដងៗ រហូតក្លាយជាទម្លាប់មួយប្រចាំកាយ៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖សួរ​សំណួរ​ចំពោះ​ខ្លួនឯង ៥ នេះ​សិន ​មុន​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន

ចុចអាន៖គោលការណ៍ ៥ យ៉ាង​នេះ​ ធានាថានឹង​ផ្លាស់ប្ដូរ​ជីវិត​ឈាន​ទៅ​រក​គោលដៅ​​ជោគជ័យលឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម