ព័ត៌មានអន្ដរជាតិ
ហ៊ូធី បញ្ចេញវីដេអូកម្ទេចនាវាដឹកទំនិញនៅសមុទ្រក្រហម ក្រោយត្រូវអ៊ីស្រាអែលវាយប្រហារចាស់ដៃ
ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន បានចេញផ្សាយវីដេអូមួយដែលបង្ហាញពីការវាយប្រហារដោយផ្ទាល់លើកប៉ាល់ដឹកទំនិញពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលឆ្លុះបញ្ចាំងពីការកើនឡើងថ្មីនៃអំពើហិង្សាតាមសមុទ្រនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥។
ខ្សែវីដេអូរបស់ហ៊ូធី បង្ហាញថា ក្រុមសកម្មប្រយុទ្ធ បានប្រើដ្រូន និងមីស៊ីលវាយប្រហារលើកប៉ាល់ដឹកទំនិញក្រិកឈ្មោះ «Magic Seas» ដែលមានទង់ជាតិលីបេរីយ៉ា។ ក្រុមឧទ្ទាមក៏បានប្រើប្រាស់ទូកល្បឿនលឿន ដើម្បីចូលទៅជិតនាវា មុនពេលវាត្រូវបានបំផ្ទុះពន្លិច។ យោងតាមអាជ្ញាធរដែនសមុទ្រ សមាជិកនាវិកទាំង ១៩នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងនាំយកទៅកាន់ប្រទេសជីប៊ូទី។
មិនយូរប៉ុន្មាន កប៉ាល់ក្រិកដែលមានទង់ជាតិលីបេរីយ៉ាទីពីរឈ្មោះ «Eternity C» ក៏ត្រូវបានវាយប្រហារផងដែរ។ យ៉ាងហោចណាស់ សមាជិកនាវិក ៤នាក់ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀតបានរងរបួស។ កប៉ាល់ឥឡូវនេះបានរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ ហើយខូចខាតខ្លាំង។
សមុទ្រក្រហម គឺជាផ្លូវពាណិជ្ជកម្មសកលដ៏សំខាន់ ហើយឧប្បត្តិហេតុទាំងនេះបានធ្វើឲ្យអន្តរជាតិព្រួយបារម្ភ។ ចរាចរណ៍ដឹកជញ្ជូននៅក្នុងតំបន់ បានធ្លាក់ចុះរួចហើយ ដោយសារតែការគំរាមកំហែងរបស់ហ៊ូធី ហើយការវាយប្រហារថ្មីទាំងនេះអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបន្ថែមទៀត។
ការបញ្ចេញវីដេអូនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកប្រតិបត្តិការ «Black Flag» នៅយេម៉ែន ដោយបាញ់មីស៊ីលនិងទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃលើក្រុមហ៊ូធី កាលពីថ្ងៃទី៧ខែកក្កដា។ ក្នុងប្រតិបត្តិការ «Black Flag» អ៊ីស្រាអែលបានវាយប្រហារលើគោលដៅសំខាន់ៗដូចជាកំពង់ផែ Hodeidah, Ras Isa និង Al-Salif ព្រមទាំងរោងចក្រអគ្គិសនី Ras Katib ផងដែរ។
IDF ចោទថា ក្រុមហ៊ូធី បានប្រើកំពង់ផែទាំងនេះ ដើម្បីផ្ទេរសព្វាវុធពីរបបអ៊ីរ៉ង់ ដែលត្រូវបានជួលឲ្យធ្វើប្រតិបត្តិការភេរវករប្រឆាំងរដ្ឋអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តរបស់ខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល បើកប្រតិបត្តិការ «Black Flag» នៅយេម៉ែន វាយប្រហារក្រុមហ៊ូធី ចាស់ដៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


