ព័ត៌មានជាតិ
វិស័យឧស្សាហកម្មឈានមុខគេនៅខេត្តកំពង់ស្ពឺគ្របដណ្ដប់ជាង ៤៧% នៃទំហំសេដ្ឋកិច្ចខេត្តទាំងមូល
ខណៈកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ដោយឡែកខេត្តកំពង់ស្ពឺដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ វិស័យឧស្សាហកម្មជាវិស័យឈានមុខគេមានអត្រាគ្របដណ្តប់រហូតដល់ ៤៧% នៃទំហំសេដ្ឋកិច្ចខេត្តទាំងមូល។ នេះបើតាមការគូសបញ្ជាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ក្នុងឱកាសចូលរួម “សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ស្ពឺ” ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងវិស័យសក្ដានុពលដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ។

លោក ជាម ច័ន្ទសោភ័ណ បានគូសរំលេចពីវិស័យអាទិភាពធំៗចំនួន ៣ ដែលជាចលករយ៉ាងសំខាន់ក្នុងជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ស្ពឺប្រកបដោយភាពវិជ្ជមាន ក្នុងនោះវិស័យឧស្សាហកម្មគ្របដណ្តប់ប្រមាណ ៤៧% វិស័យកសិកម្មប្រមាណ ៣១% និងសេវាកម្មប្រមាណ ២១%។
ផ្អែកលើកត្តាភូមិសាស្ត្រអំណោយផល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍មានភាពប្រទាក់ក្រឡាគ្នា បានបង្កលក្ខណៈអំណោយផលយ៉ាងល្អដល់វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ-និងវិស័យឧស្សាហកម្ម មានការរីកចម្រើនជាបន្តបន្ទាប់។ នេះបើតាម លោក ជាម ច័ន្ទសោភ័ណ។
ទំហំសេដ្ឋកិច្ចខេត្តមានប្រមាណជាង ១៩០០ លានដុល្លាអាមេរិក មានកំណើន ៥,៧% និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) មានប្រមាណ ២,០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។

បច្ចុប្បន្នខេត្តមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ១ និង ៣ តំបន់ទៀតកំពុងរៀបចំនីតិវិធីស្នើសុំ រួមទាំងមានសួនឧស្សាហកម្មសរុបចំនួន ៧ កន្លែង, មានរោងចក្រសហគ្រាស គ្រឹះស្ថានសរុប ១.៤៤២ កន្លែង មានកម្មករនិយោជិតសរុប ២៥៣ ៩៤៦នាក់។
បើតាមលោកអភិបាលខេត្ត ផ្អែកតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ ២០២៤ ខេត្តកំពង់ស្ពឺទទួលបានការវិនិយោគច្រើនជាងគេចំណាត់ថ្នាក់លេខ ១ លើទំហំទុនវិនិយោគលើសពី ៥ លានដុល្លារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


