KPT+
កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
ការងាគឺជាបុព្វហេតុចំបងមួយនៃភាពតានតឹង។ បន្ទុកសេដ្ឋកិច្ចកាន់តែច្រើន វាកាន់តែជំរុញការងារ ច្រើនរហូតធ្វើឲ្យស្រ្តេស។ បច្ចុប្បន្ននេះមនុស្សជាច្រើនក៏ត្រូវធ្វើការពីផ្ទះ ហើយអាចនឹងស្ត្រេសខ្លាំងជាងមុន ព្រោះខួរក្បាលត្រូវស្ថិតនៅកន្លែងតែមួយដដែលៗ។

ទោះយ៉ាងណា ការសិក្សាថ្មីៗនេះបង្ហាញថា រាងកាយមិនបណ្ដាលឲ្យធ្លាក់ទឹកចិត្តទេ ប៉ុន្តែបរិស្ថានជុំវិញ អាចនឹងកាន់តែអាក្រក់សម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តស្រាប់។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បរិយាកាសមិនល្អនៅកន្លែងធ្វើការ អាចនាំឲ្យមានបញ្ហាដូចជា៖ បញ្ហាសុខភាព សុខភាពផ្លូវចិត្តនិងរាងកាយ អវត្តមានច្រើនដង ខ្ជិលច្រអូស ឬឈានទៅដល់ករណីធ្ងន់ធ្ងរ បណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្តរហូតដល់ប្រើថ្នាំព្យាបាល។
គ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីកន្លែងការងារអាចបង្កហានិភ័យដូចជា៖ មានអារម្មណ៍ធុញថប់កាន់តែខ្លាំងឡើងពេលទាក់ទងនឹងការងារ ស្ថានភាពស្ត្រេសខ្លាំង លែងសប្បាយពេលទៅដល់អូហ្វីស។ ក្រៀមក្រំឬមិនមានពេលធ្វើអ្វីទាំងអស់រយៈពេលយូរ។ មានកំហុសកាន់តែច្រើន ឈឺក្បាលឬមកយឺតញឹក តែងតែចង់លាឈប់ភ្លាមៗ ជាពិសេសស្រែកថ្ងូរពេលធ្វើការជាដើម។

មូលហេតុដែលអាចកើតមាននៃការធ្លាក់ទឹកចិត្តនៅកន្លែងធ្វើការ
ការងារកំពុងធ្វើគឺប្រថុយប្រថានតែឯង មានអារម្មណ៍ភិតភ័យ រហូតមិនអាចគ្រប់គ្រងបាន។ មិត្តរួមការងារមិនយល់ចិត្ត ឬដាក់បន្ទុក មានអតិថិជនមិនពេញចិត្តផលិតផល ។ បរិយាកាសការងារអាប់អួរ គ្មានហុងស៊ុយ។ មានអារម្មណ៍ថាធ្វើការហួសកម្លាំង ឬមិនសមនឹងប្រាក់ឈ្នួល។ ពេលវេលាធ្វើការជាមួយពេលវេលាជីវិតគ្មានតុល្យភាព បរិយាកាសកន្លែងធ្វើការមិនត្រូវតាមតម្រូវការ ។
ជាពិសេសការងារដែលមិនបំពេញតាមគោលដៅជីវិត វាក៏មានកត្តាផ្សេងទៀតដែរ ដូចជាថៅកែមិនចាប់អារម្មណ៍។ នយោបាយនៅកន្លែងធ្វើការ ការនិយាយដើមគេ ភាពមិនស្មោះត្រង់ ភាពមិនច្បាស់លាស់ នៅកន្លែងធ្វើការជាដើម។
តើធ្វើដូចម្តេចដើម្បីព្យាបាលការធ្លាក់ទឹកចិត្តនៅកន្លែងធ្វើការបានទាន់ពេល?
ចូរចាប់ផ្ដើមនូវអ្វីដែលយើងអាចធ្វើបាន៖ កុំនាំយកបញ្ហាទៅផ្ទះ ធ្វើលំហាត់ប្រាណសម្រាកឲ្យបានគ្រប់គ្រាន់ ហើយនិយាយជាមួយក្រុមចែករំលែក ចេញទៅក្រៅ និងធ្វើសកម្មភាពថ្មីៗ ជួបមនុស្សថ្មី ទទួលយកអ្វីដែលកំពុងកើតឡើង។

ទោះយ៉ាងណា បញ្ហាខ្លះអាចជារចនាសម្ព័ន្ធ ដែលតាមពិតពិបាកដោះស្រាយ ហើយប្រសិនមានអារម្មណ៍ថាជះឥទ្ធិពលខ្លាំងពេក ទៅលើជីវិត គួរតែពិគ្រោះជាមួយអ្នកឯកទេសផ្នែកចិត្តសាស្ត្រ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា! បិទខ្ទប់យូរអង្វែងអាចធ្វើឲ្យខួរក្បាល មានរោគសញ្ញាមួយនេះ
ចុចអាន៖ធ្វើការពីផ្ទះ ចង់ឲ្យសុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


