KPT+
បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា! បិទខ្ទប់យូរអង្វែងអាចធ្វើឲ្យខួរក្បាល មានរោគសញ្ញាមួយនេះ
ការបិទខ្ទប់នៅផ្ទះ ជារឿងមួយដែលមនុស្សគ្រប់គ្នាមិនចង់បាន។ ប៉ុន្តែការបិទខ្ទប់អាចកាត់បន្ថយ ហានិភ័យនៃការឆ្លងកូវីដបានច្រើន។
ការស្នាក់នៅផ្ទះឬធ្វើការងារពីផ្ទះ ប្រហែលជាកាន់តែស្ត្រេស ដោយសារអតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួន។ មានរឿងមួយទៀតដែលអាចកើតឡើងក្នុងអំឡុងបិទខ្ទប់នេះ គឺស្ថានភាពខួរក្បាលរបស់មនុស្សម្នាក់ៗ ដែលមានរយៈពេលយូរនៅផ្ទះ រហូតក្លាយជាជំងឺអ័ព្ទខួរក្បាល។

តើអ័ព្ទខួរក្បាលគឺជាអ្វី?
អ័ព្ទខួរក្បាលអាចជារោគសញ្ញានៃកង្វះសារធាតុចិញ្ចឹម ការគេងមិនលក់ កាវិវត្តនៃបាក់តេរី ពីការទទួលទាន លើសជាតិស្ករ ជំងឺធ្លាក់ទឹកចិត្ត ឬស្ថានភាពនៃក្រពេញទីរ៉ូអ៊ីត ហើយច្រើនតែកើតឡើងក្នុងកំឡុងពេលបិទខ្ទប់។
ជាទូទៅវាត្រូវបានគេរាយការណ៍ថា មនុស្សនៅជុំវិញពិភពលោក បានជួបប្រទះរោគសញ្ញានេះក្នុងកំឡុងពេលជំងឺរាតត្បាតគ្របដណ្ដប់។
ផលវិបាកនៃការកើតជំងឺអ័ព្ទខួរក្បាល

មនុស្សគ្រប់គ្នាត្រូវស្ថិតនៅក្នុងការបិទខ្ទប់ មិនបានទាក់ទងជាមួយនរណាម្នាក់ក្នុងសង្គមទេ។ កង្វះនៃការទំនាក់ទំនងបណ្ដាលឲ្យខួរក្បាលមិនសូវសកម្ម។ បរិយាកាសនៅក្នុងផ្ទះមិនទៅណា មនុស្សនឹងមិនបានឃើញអ្វីថ្មីទេ។ ភាពឯកាភាពធុញទ្រាន់ នឹងការនៅម្នាក់ឯង ធ្វើរឿងដដែលៗ បណ្ដាលឲ្យមនុស្សធុញកាន់តែខ្លាំង។
យោងតាមរបាយការណ៍បានបង្ហាញថា កត្តាទាំងនេះជះឥទ្ធិពលដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រោះវាប្រឆាំងនឹងធម្មជាតិរបស់មនុស្ស ដែលជាធម្មតាតម្រូវឲ្យខួរក្បាលគ្រប់គ្រងការប្រាស្រ័យទាក់ទង ការគិតផ្សេងៗ។ ជាពិសេសគឺមុខងារខួរក្បាលពិតជាមានការថយចុះ។
រោគសញ្ញាអ័ព្ទខួរក្បាល អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការការងារ ដែលចេញមកប្រហែលជាមិនសូវមានប្រសិទ្ធភាពដោយសារតែការថយចុះមុខងារខួរក្បាល។
តើយើងនឹងដោះស្រាយឬការពារជំងឺនេះដោយរបៀបណា?

ត្រូវប្រាស្រ័យទាក់ទងកាន់តែច្រើន មិនថាអ្នកកំពុងនិយាយទៅក្នុងផ្ទះទេ។ ត្រូវនិយាយជាមួយមិត្តភក្តិតាមទូរសព្ធឬវីដេអូខល។ ធ្វើសកម្មភាពផ្សេងៗ សាកល្បងសកម្មភាពថ្មីៗ ដូចជាហាត់អាន ដើរចេញក្រៅផ្ទះ។ ក្រោកឲ្យបានញឹកញាប់ កុំអង្គុយនៅកន្លែងធ្វើការឬដេកនៅផ្ទះតែម្នាក់ឯង ដើរក្រោកឡើងទៅបន្ទប់ទឹក ទៅដើរលេងញឹកញាប់។
ស្វែងរកអ្វីមួយដើម្បីបន្ធូរអារម្មណ៍ មើលខ្សែភាពយន្តស្តាប់តន្ត្រី អានសៀវភៅ ញ៉ាំអ្វីដែលអ្នកចូលចិត្ត។ ស្វែងរកអ្វីមួយដើម្បីបន្ធូរអារម្មណ៍ខ្លួនឯង បរិភោគអាហារបំប៉នខួរក្បាល គេងឲ្យបានគ្រប់គ្រាន់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖វិធានការការពារខ្លួន ពីកូវីដបំប្លែងខ្លួនច្រើនប្រភេទ ពេលចូលផ្សារទិញម្ហូបតាមតូប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


