ឪពុកម្ដាយត្រូវច្បាស់ ខណៈនាំកូនអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ថ្ងៃនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ឪពុកម្ដាយត្រូវច្បាស់ ខណៈនាំកូនអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ថ្ងៃនេះ

បានផុស

នៅ

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារតូចៗ ក្នុងចន្លោះអាយុ ០៥ ឆ្នាំ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី ០១ ខែ វិច្ឆិកា ដល់ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ថ្ងៃនេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ ចំពោះកុមារដែលមានអាយុ ០៥ ឆ្នាំ ដែល​មកទទួល​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ សូមមាតាបិតា-អាណាព្យាបាល ចាំបាច់ត្រូវដឹងនិងស្វែងយល់ឲ្យច្បាស់​ មុននាំកូនៗទៅចាក់វ៉ាក់សាំង។

ត្រូវដឹងថា វ៉ាក់សាំងដែលក្មេងអាយុ ០៥ ឆ្នាំ​ ចាក់ គឺជាវ៉ាក់សាំងរបស់ប្រទេសចិន ប្រភេទ Sinovac។

 រយៈពេលត្រូវ​ចាក់​ បន្ទាប់​ពី​ចាក់​ដូស​ទី​មួយ ត្រូវ​រង់ចាំ​រយៈ​ពេល ២៨ ថ្ងៃ​ ទើប​អាច​ចាក់​ដូស​ទី​ពីរ​បាន នៅ​ថ្ងៃទី ២៨ ដល់ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដូចដែលបានកំណត់រួច។

ភ្ជាប់​ជាមួយ​នឹង​សំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ

ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត​ឲ្យ​ចាក់ វ៉ាក់សាំង ជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល ។

ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល តម្រូវឲ្យមាតាបិតា-អាណាព្យាបាល បំពេញ នូវលិខិតព្រមព្រៀងអនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមក បុត្រធីតាឬសាច់ញាតិ ដើម្បីផ្ដល់​ឲ្យ​គ្រូពេទ្យនៅទីតាំង​ចាក់វ៉ាក់សាំង​ផ្ទាល់។

ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ

ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណមាតាបិតា គ្មានអាណាព្យាបាល និងមិនមាន ទីតាំងស្នាក់នៅ​ពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិត​បញ្ជាក់ និងនាំយក​ពួកគេមកទទួលវ៉ាក់សាំង​ឲ្យ​បានគ្រប់ៗគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services