KPT+
កាតវ៉ាក់សាំងសំខាន់ណាស់ ចុះបើបាត់ គួរធ្វើយ៉ាងម៉េច?
កាតវ៉ាក់សាំងកូវីដ-១៩ ប្រៀបបានដូចជាលិខិតបញ្ជាក់ថា អ្នកបានចាក់វ៉ាក់សាំងរួចរាល់ដែលក្នុងនោះមានផ្ទុក ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទវ៉ាក់សាំង និងពេលវេលាដែលអ្នកទទួលបានវ៉ាក់សាំង។

ប្រសិនគ្មានកាតវ៉ាក់សាំងនោះទេ ការធ្វើដំណើរទៅកន្លែងសំខាន់ៗមួយចំនួននឹងមិនត្រូវបានអនុញ្ញាតឡើយ។ ជាក់ស្ដែងថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។
ដោយឡែក កាលពីពេលកន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវឱ្យប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងរួច ត្រូវរក្សាទុកបណ្ណចាក់វ៉ាក់សាំង ឱ្យបានល្អត្រឹមត្រូវ កុំឱ្យបាត់បង់ ដើម្បីបង្កភាពងាយស្រួលក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅដូសបន្ទាប់។

ចំពោះអ្នកចាក់វ៉ាក់សាំងដូសទី១រួច ត្រូវមានបណ្ណចបង្ហាញទៅគ្រូពេទ្យ ពេលទៅចាក់ដូសទី២។ ចំណែកអ្នកចាក់ទាំងពីរដូសពេញលេញរួចហើយ ត្រូវមានកាតវ៉ាក់សាំងដូចគ្នា ទើបអាចចាក់ដូសទី៣ បាន។
មួយវិញទៀត កាតវ៉ាក់សាំងពិតជាមានសារៈសំខាន់សម្រាប់ការធ្វើដំណើរក្នុងប្រទេស ក្រៅប្រទេស ចេញ-ចូលស្ថាប័ននានា ការហោះហើរ ក៏ដូចជាការត្រឡប់ចូលសាលារៀនវិញចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។
ដូច្នេះ បន្ទាប់ពីទទួលបានកាតហើយ ត្រូវរក្សាទុកវាឲ្យបានល្អ ចៀសវាងការច្រឡំកន្លែងដាក់ ឬបាត់កាតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា ប្រសិនបើបាត់កាត អ្នកអាចទាក់ទងទៅកាន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ឬមន្រ្តីចាក់វ៉ាក់សាំងតាមរយៈលេខទូរសព្ទ ០៧៧ ៨២៤ ៨២៤ ឬ ០១២ ៩៦០ ៧២៧ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីឱ្យក្រុមការងារពិនិត្យមើលឱ្យបានច្បាស់លាស់នូវនីតិវិធី រកមូលហេតុដែលបាត់៕
អត្ថបទ៖ សន្យា
ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង
ចុចអាន៖ មុនចង់បង្ហោះកាតចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើបណ្ដាញសង្គម អានផលពិបាកទាំងនេះសិន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ