KPT+
មកដឹងមូលហេតុ នៃការបង្កើត ទិវាកុមារអន្តរជាតិ នឹកស្មានមិនដល់
ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្វទិវាកុមារអន្តរជាតិ ថ្ងៃទី១ មិថុនា។ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ជាខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា។

ការទាមទារបង្កើត ទិវាកុមារអន្តរជាតិ កើតចេញពីរឿងរ៉ាវនឹកស្មានមិនដល់នៃសម័យសង្គ្រាមលោកលើកទី២។ គោលបំណងសំខាន់នៃការប្រារព្ធទិវានេះ ដើម្បីក្រើនរម្លឹក និងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។
មនុស្សជាតិលើកសកលលោកចងចាំឥតភ្លេចនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នងរបស់ពួកហ្វាស៊ីសនៅថ្ងៃទី១០ មិថុនា ឆ្នាំ១៩៤២ ដែលបានសម្លាប់ប្រជាជនភូមិ លីឌីស៊ែ នៃសាធារណរដ្ឋឆែក ចំនួន ១៩២ នាក់ នៅក្នុងកសិដ្ឋានអូរ៉ាក ដែលក្នុងនោះមានកុមារ ១០៥ នាក់ត្រូវយកទៅសម្លាប់។
ក្រោយមកនៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៤៤ ពូកឧក្រិដ្ឋកម្មហ្វាស៊ីសបានចាប់មនុស្ស ១ ១០០ នាក់ ដែលក្នុងនោះមានកុមារតូចៗចំនួន ២០០ នាក់ ចាក់សាំងដុតកម្ទេចទាំងរស់ នៅអូរ៉ាឌូប្រទេសបារាំង។
ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃរបស់ពួកហ្វាស៊ីសហ៊ីត្លែរចំពោះប្រជាជន ពិសេសកុមារនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិតក់ស្លុត ថ្កោលទោស និងចងចាំជាប់ជានិច្ច។

វិនាសកម្មទាំងនេះហើយទើបធ្វើឱ្យកងកម្លាំងស្នេហាសន្តិភាព និងមិត្តភាពរវាងប្រជាជាតិ និងមនុស្សគ្រប់ពណ៌សម្បុររួបរួមគ្នាក្រោកឈរឡើង ហើយធ្វើការអំពាវនាវ ដើម្បីប្រឆាំងរាល់ទង្វើដែលនាំឱ្យអន្តរាយដល់អាយុជីវិតមនុស្សជាតិ លើសពីនេះទៀតដើម្បីការពារជីវិត សន្តិសុខ និងគាំពារដល់កុមារនៅលើផែនដី។
ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ នៅឆ្នាំ១៩៤៥ សហព័ន្ធនារីប្រជាធិបតេយ្យ ពិភពលោក បានបើកសម័យប្រជុំនៅទីក្រុងមូស្គូ ហើយបានមូលមតិគ្នាសម្រេចយក ថ្ងៃទី១ មិថុនា ជារៀងរាល់ឆ្នាំប្រារព្វ “ទិវាកុមារអន្តរជាតិ”។
អនុសញ្ញាស្ដីពី សិទ្ធិកុមារ ត្រូវបានអនុម័តដោយមហាសន្និបាតអង្កការសហប្រជាជាតិនាថ្ងៃទី ២០ វិច្ឆិកា ១៩៨៩ ហើយចូលជាធរមាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩០។ ប្រទេសកម្ពុជា បានចុះហត្ថលេខាចូលជាភាគីសមាជិកនៃអនុសញ្ញាស្ដីពី សិទ្ធិកុមារ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩២។
ពីមួយឆ្នាំទៅមួយឆ្នាំ “ទិវាកុមារអន្តរជាតិ” ១មិថុនា បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីបណ្តាប្រទេសជាច្រើននៅលើសាកលលោក ហើយសន្និសីទជាច្រើនទៀតត្រូវបានគេប្រារព្វឡើងដើម្បីឧទ្ទិសដល់ការយកចិត្តទុកដាក់ចំពោះកុមារ។

អត្ថន័យនៃថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ ០១ មិថុនា
– បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារ
– កុមារត្រូវការសិទ្ធិជាងករណីយកិច្ច
– កិច្ចគំាពារការគោរពសិទ្ធិកុមារ
– ទទួលស្គាល់សិទ្ធិជាសកល និងមូលដ្ឋានរបស់កុមារ
– គោរពនិងគំាពារនៃអនុសញ្ញាជាតិ និងអន្តរជាតិជាសកលស្ដី អំពីសិទ្ធកុមារ
– លុបបំបាត់ការរើសអើងចំពោះកុមារពិការ ក្រីក្រ និងសិទ្ធិជាសមភាព
– បញ្ឈប់និងប្រឆំាងដាច់ខាតលើការរំលោភបំពាន, ការជួញដូរ, កេងប្រវ័ញ្ច, ការប្រើអំពើហិង្សាគ្រប់រូបភាព
– ធានា និងការពារកុមារជៀសឱ្យផុតពីគ្រឿងញៀនគ្រប់ប្រភេទ
– ជាទំពាំងស្នងឬស្សី ជាសសរទ្រូង និងជាធនធានមនុស្ស នាថ្ងៃអនាគតរបស់ជាតិមាតុភូមិ
– កុមារគឺជាកោសិការបស់ជាតិ កុមារល្អ នាំឱ្យមាន យុវជនល្អ នាំឱ្យមាន សង្គមជាតិល្អ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


