Connect with us

ព័ត៌មានជាតិ

រដូវបៃតង (Green Season) ក្នុង​មួយសប្ដាហ៍​ខេត្ត​មណ្ឌលគិរីទទួលទេសចរបានជិត៨ពាន់នាក់

បានផុស

នៅ

ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាបន្តបន្ទាប់​បាន​ទៅ​កម្សាន្តខេត្តមណ្ឌលគិរីច្រើនហូរហែមិនថាថ្ងៃបុណ្យជាតិ ឬថ្ងៃធម្មតា ក្នុង​រដូវទេសចរណ៍ រដូវបៃតង ឬ Green Seasonនេះ។ បើតាម​ប្រធានមន្ទីរទេសចរណ៍​ខេត្ត​មនុស្ស​ជិត៨ពាន់នាក់បាន​ធ្វើដំណើរ​កម្សន្ត​នៅ​ខេត្តមណ្ឌលគិរីកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីលោក ស៊ាង សឿន​ បាន​ឱ្យ​កម្ពុជា​ថ្មីដឹង​ថារយៈពេលក្នុងមួយសប្តាហ៍ពីថ្ងៃច៍ន្ទទី​១៩ រហូតដល់អាទិត្យ ទី២៥ ខែឧសភា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកកម្សាន្តនៅតាមរមណីដ្ឋានផ្សេងៗទូទាំងខេត្តមណ្ឌលគិរីសរុបចំនួន ៧ ៧៨៧នាក់ ក្នុង​នោះភ្ញៀវទេសចរបរទេស ៩៧នាក់។

លោកបាន​បញ្ជាក់ថា៖ «ទោះបីជារដូវនេះមិនមែនជារដូវប្រាំង ហើយមានភ្លៀងធ្លាក់ជាហូហែក៏ដោយប៉ុន្តែភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតែចង់ដឺងចង់ស្គាល់ខេត្តនៅតំបន់ភូមិភាគឥឦសាន្តប្រទេសកម្ពុជា ដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ ដ៏ច្រើនសម្បូបែប ហើយអ្វីដែលពិសេសខែនេះខេត្តមណ្ឌលគិរីមានវាលស្មៅលូតលាស់ខៀវខ្ចីស្រស់បំព្រងផ្កាព្រៃរីកស្គុសស្គាយគួជាទីចាប់ចិត្តទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តនារដូវនេះ»។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​នូវ​យុទ្ធនាការ​ «រដូវកាលបៃតង» (Green Season) កាលពីថ្ងៃទី​២៧ ខែ​កុម្ភៈ កន្លង​ទៅដើម្បី​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក និង​ពង្រាយ​ភ្ញៀវទេសចរ​ឱ្យ​បាន​ច្រើន​គ្រប់ខែ។ រដ្ឋាភិបាល​បានណែ​នាំក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុង​ការ​រៀបចំយន្តការឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់​។

គួរឱ្យដឹ​ងដែរថា ទេសចរណ៍​រដូវ​កាលបៃតង ចាប់​ពីខែមេសា ដល់តុលា ដែល​ត្រូវ​យក​មក​ជំនួស​ពាក្យ​ថា Low Season ដែលបានប្រើពីកន្លងទៅ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង គាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សន្តិសុខសង្គម២ ម៉ោង មុន

UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែល​ពុលផ្សិតឬស្សី បាន​ធូរស្បើយ​នឹង​ត្រឡប់ទៅវត្តវិញហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាលពីររូប ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយទទួលសំណូកជាង៧៧ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម៉ាឡេស៊ី​ជំរុញ​ឲ្យ​មីយ៉ាន់ម៉ា​ពន្យារពេល​​បទ​ឈប់​បាញ់​ ចំពេល​មាន​ជម្លោះ​កើន​ឡើង​ខ្លាំង​

កីឡា២ ម៉ោង មុន

អបអរសាទរ! ម្ចាស់​ជ័យ​លាភី​ទាំង ១៦​ ខេមបូឌានព្រីមៀរលីគ​២០២៤-២៥

Sokha Hotels

ព័ត៌មានពេញនិយម