ព័ត៌មានជាតិ
សាស្ត្រាចារ្យ និងនិស្សិត “NUM” ៨០នាក់ ចុះទស្សនកិច្ចសិក្សាគោលដៅទេសចរណ៍មួយចំនួន ក្នុងខេត្តបាត់ដំបង
ស្របពេលខេត្តបាត់ដំបង គ្រោងបង្កើតតំបន់ទេសចរណ៍ពិសេសមួយកន្លែងទៀត ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង “NUM” ចំនួន ៨០នាក់បានចុះទស្សនកិច្ចសិក្សា គោលដៅសំខាន់ៗ និងតំបន់សក្តានុពលទេសចរណ៍មួយចំនួនក្នុងខេត្តបាត់ដំបង ក្នុងនោះមានដូចជា ប្រាសាទបាណន់ សារមន្ទីរខេត្ត រមនីណីយដ្ឋានភ្នំសំពៅ រមមីយដ្ឋានក្នុងស្រុកសំឡូត ជាដើម។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ និងទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ លើការសម្របសម្រួលជាច្រើន ក្រោមយុទ្ធនាការ ជំរុញចលនាទេសចរណ៍របស់សិស្ស និស្សិតក្នុងរដូវកាលបៃតង (GreenSeason) ដែលជាគំនិតផ្តួចផ្តើមរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកថា ទស្សនកិច្ចសិក្សានេះដែរ បានរៀបចំឡើងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុ ពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍ ខណៈខេត្តបាត់ដំបងមានតំបន់គោលដៅទេសចរណ៍យ៉ាងសម្បូរបែបជាង ១០០ទីតាំង និងត្រៀមរៀបចំទីតាំងមួយទៀតក្នុងស្រុកគាស់ក្រឡ ដើម្បីត្រៀមរៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តបាត់ដំបង ឆ្នាំ២០២៦-២០៣០។

បើតាមលោក ហម អរុណ កត្តាសំខាន់ៗដែលជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនទៅបាន មានពង្រឹងស្ថិរភាពសេដ្ឋកិច្ច ន យោបាយ និងសង្គម ពង្រឹងសន្តិសុខឱ្យបានល្អជូនភ្ញៀវទេសចរណ៍ ការពារ និងថែរក្សាមរតក៏ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ ឱ្យបានល្អប្រសើរ ពង្រឹងសុវត្តិភាពចំណីអាហារ សេវាកម្មល្អ និងរក្សាបាននូវបរិស្ថានល្អប្រសើរផងដែរ៕
អត្ថបទ៖សៅ សារិទ្ធ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


