Connect with us

KPT+

​អ្នក​ច្នៃ​ម៉ូដ​ដ៏​ជោគជ័យ​ដែល​ធ្លាប់​មាន​ងារ​ជា​ព្រះ​នាង

បានផុស

នៅ

Talita von Fürstenberg គឺ​ជា​អ្នក​ច្នៃ​ម៉ូដ​មួយ​រូប​ដ៏​ល្បីល្បាញ​ក្នុង​ជួរ​មុខ ​និង​មាន​ងារ​ជា​ព្រះនាង​នៃ​ខ្សែ​រាជវង្ស​ ប៉ុន្តែ​នាង​បាន​បោះបង់​ងារ​នេះ​ចោល​ ហើយ​មក​ធ្វើ​ជា​ច្នៃ​ម៉ូដ​បន្ត​តំណែង​ពី​គ្រួសារ។

នេះ​គឺ​ជា​រឿង ៥ យ៉ាង​ ដែល​ត្រូវ​ដឹង​អំពី​កំពូល​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​រូប​នេះ៖

១. តែងតែ​យក​គំរូ​ពី​ម្ដាយ​សម្រាប់​ការ​បំផុស​គំនិត

Talita  និយាយ​ថា ” សោភ័ណភាព​ខ្ញុំ​ស្លៀកពាក់​ដូច​ម្ដាយ​របស់​ខ្ញុំ។ គាត់​គឺ​ជា​ការ​បំផុស​គំនិត​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ។ ចំណែក​ការ​បំផុស​គំនិត​មួយ​ផ្សេង​ទៀត​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ នាយក​ប្រតិបត្តិ​របស់ Moda Operandi Lauren Santo Domingo” ។

២. តែងតែ​ចង់​ដើរ​ម៉ូដ​គ្រប់​កម្ម​វិធី

នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ ២០១៩ ជាមួយ​ទស្សនាវដ្ដី ForbesTalita von Fürstenberg ត្រូវ​បាន​គេ​សួរ​ថា​ តើ​នាង​តែងតែ​ចង់​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ ដែរ​ឬទេ?

នាង​ពន្យល់​ថា“ ខ្ញុំ​តែងតែ​ឃើញ​ខ្លួន​ខ្ញុំ​ចូលរួម​ជាមួយ​យីហោ DVF ។ ខ្ញុំ​គ្រាន់​តែ​ចង់​ធានា​ថា ​ខ្ញុំ​បាន​ធ្វើ​វា​តាម​របៀប​មួយ​ដែល​ពិត​ចំពោះ​ខ្លួនឯង​និង​សោភ័ណភាព​រចនា​របស់​ខ្ញុំ។ ខ្ញុំ​ចូលចិត្ត​ផ្ដល់​នូវ​ទស្សន​វិស័យ​សម្រាប់​យីហោ​ និង​និយាយ​ទៅ​កាន់​មនុស្ស​វ័យក្មេង​គ្រប់រូប។ ខ្ញុំ​ទាញ​បាន​ច្រើន​ពី​គំនិត DVF ដែល​ពិត​ជា​បាន​ធ្វើ​តេស្ត​ពេល​វេលា ​ដូចជា​ការ​ស្លៀកពាក់​ រូបមន្ត​និង​បំណែក​អន្តរកាល​ផ្សេងៗ “។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. នាង​តែង​ស្វះស្វែង​រៀន​សូត្រ​បន្ត

​ក្នុងនាម​ជា​មនុស្ស​ដែល​មាន​អាជីវកម្ម​ក្នុង​គ្រួសារ​ អ្នក​ច្នៃ​ម៉ូដ​បច្ចុប្បន្ន​នេះ ​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​ម៉ូដ​នៅ​សាលា Gallatin នៃ​សាកលវិទ្យាល័យ​ញូវយ៉ក បន្ថែម​ទៀត ​ដោយ​បាន​ផ្លាស់​ពី​សាកល​វិទ្យាល័យ Georgetown  ជា​កន្លែង​ដែល​នាង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ។

៤. នាង​ជា​ខ្សែ​រាជវង្ស

ឪពុក​របស់ Talita គឺ​ព្រះអង្គ​ម្ចាស់ Alexander von Fürstenberg កូនប្រុស​របស់​ព្រះអង្គ​ម្ចាស់  Egon von Fürstenberg និង Diane von Fürstenberg។ ចំណែក​ម្ដាយ​របស់​នាង​គឺ Alexandra Natasha Miller កើត​នៅ​ហុងកុង​ ជា​កូនស្រី​របស់​មហាសេដ្ឋី​និង​ជា​សហ​ស្ថាបនិក Robert Duty Free Shops គឺ​លោក Robert Warren Miller ។

Talita von Fürstenberg ជា​បងប្អូន​ជីដូន​មួយ​ជាមួយ​ព្រះនាង Maria Olympia នៃ​ប្រទេស​ក្រិក។ ប៉ុន្តែ​នាង​មិន​ដូច​បង​ប្អូន​ជីដូន​មួយ​របស់​នាង​​ទេ​ នាង​បាន​ជ្រើសរើស​ទម្លាក់​ងារ​ជា “ ព្រះនាង”  ដើម្បី​បង្ហាញ​ភាព​ងាយស្រួល ​និង​ភាព​សាមញ្ញ​ក្នុង​ប្រទេស​កំណើត​ខ្លួន។

៥. នាង​ជា​ផ្នែក​មួយ​នៃ​ប្ដី​ប្រពន្ធ​ដែល​ផ្ដល់​ថាមពល​ឲ្យ​គ្នា

ជីវិត​ស្នេហា​របស់ Talita von Fürstenberg គឺ​មាន​ភាព​រស់រវើក​ដូច​ជីវិត​អាជីព​របស់​នាង​ដែរ។ មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Rocco Brignone មក​ពី​គ្រួសារ​ធនាគារ​អ៊ីតាលី​ ហើយ​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ Costa Careyes ដែល​ជា​រមណីយដ្ឋាន​អចលនៈ​ទ្រព្យ​ឯកជន​នៅ Costalegre ប្រទេស​ម៉ិកស៊ិក។

ដំណើរ​មួយ​ទៅ​បាហាម៉ា​ នៅ​ឆ្នាំ ២០១៨ បាន​នាំ​ពួកគេ​ឲ្យ​ជួប​គ្នា​មក​ដល់​សព្វថ្ងៃ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖រៀន​ភាសា​ឲ្យ​ឆាប់​ចេះ អាច​មើល​លើ​កម្មវិធី​រៀន​ភាសាបរទេស​ទាំង ៨ នេះ

ចុចអាន៖តើ​ស្ត្រី​អាច​បង្កើន​អំណាច​ខាង​ក្នុង​តាម​វិធី​ណា​ក្នុង​វិជ្ជាជីវៈ​ជំនាញ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤១ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម