ព័ត៌មានអន្ដរជាតិ
អធិរាជ ជប៉ុន បង្ហោះរូបភាពលើអ៊ីនធឺណិតលើកដំបូង ផ្ទុះការទាក់ចិត្តពីប្រជានុរាស្ត្រក្មេងៗ
តំណាងមកពីទីភ្នាក់ងារអធិរាជ (IHA) បានប្រកាសថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជារាស្រ្តវ័យក្មេង សែរាជវង្សរបស់ប្រទេសជប៉ុន បានចាប់ផ្តើមបង្កើតគណនី Instagram ផ្លូវការដោយបង្ហោះរូបភាពទ្រង់ចូលទៅបណ្ដាញអ៉ិនធើណេតលើកដំបូង រហូតផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។
គណនីផ្លូវការបានផ្សាយបន្តផ្ទាល់កាលពីថ្ងៃចន្ទ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានការប្រុងប្រយ័ត្នចំពោះរបបរាជានិយមបុរាណ។ ការបង្ហោះលើកដំបូងរបស់ទ្រង់គឺជារូបថត និងវីដេអូផ្លូវការរបស់ព្រះចៅអធិរាជ Naruhito និងព្រះចៅអធិរាជ Masako ដែលកំពុងបំពេញព្រះរាជកិច្ចនៅឯការបង្ហាញខ្លួនជាសាធារណៈនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ជាង ១៦០,០០០ នាក់បានតាមដានគណនី IHA ដែលត្រូវបានប្រកាសកាលពីមួយសប្តាហ៍មុន ប៉ុន្តែបានកំណត់ទៅជាឯកជនរហូតដល់ថ្ងៃច័ន្ទ។

របបរាជានិយមជប៉ុនមានដើមកំណើតទេវកថា ដែលលាតសន្ធឹងជាងពីរសហស្សវត្សរ៍ ហើយការរិះគន់ជាសាធារណៈចំពោះព្រះចៅអធិរាជ នៅតែជាបម្រាមនៅក្នុងប្រទេស។ ថ្វីបើយ៉ាងណា តាមរយៈការចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ស្ថាប័នសង្ឃឹមថា នឹងជំរុញចំណាប់អារម្មណ៍ក្នុងចំណោមមនុស្សជំនាន់ក្រោយ អំពីអ្វីដែលគ្រួសារអធិរាជបានធ្វើ នេះបើតាមអ្នកនាំពាក្យ IHA បានបញ្ជាក់ប្រាប់ AFP យ៉ាងដូច្នោះ។
យ៉ាងណាមិញ ការបង្ហោះរូបភាពរបស់អធិរាជជប៉ុន បានបង្កឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ X ជាច្រើននាក់ ដោយម្នាក់ៗបានសរសេរប្រតិកម្មចំពោះការបង្ហោះនេះថា “IHA គឺនៅលើ Instagram! ខ្ញុំគិតថាវាជាការលេងសើចនៅខែ April Fools! នៅពេលដែលខ្ញុំបានឮ IHA បានបង្កើតគណនី Instagram ខ្ញុំបានពិនិត្យម្ដងហើយម្ដងទៀត។ ប៉ុន្តែជាការពិតណាស់ អធិរាជនឹងមិនបង្ហោះ អាហារថ្ងៃត្រង់ថ្ងៃនេះ (សញ្ញាអារម្មណ៍បេះដូង) ឬអ្វីដូចនោះ ។ អ្នកប្រើខ្លះបាននិយាយលេងសើចថា វាជាការល្អដែលរាជវង្សបានជ្រើសរើស Instagram ជាង X ដែលជាអតីត Twitter ។
សូមជម្រាបជូនថា អធិរាជជប៉ុន Naruhito បានឡើងគ្រងរាជ្យ Chrysanthemum ក្នុងឆ្នាំ ២០១៩ នៅក្នុងពិធីប្រពៃណីមួយ បន្ទាប់ពីបិតាដ៏មានប្រជាប្រិយបំផុតរបស់ទ្រង់ បានក្លាយជាអធិរាជដំបូងគេ ដែលយល់ព្រមដាក់រាជ្យក្នុងរយៈពេលជាង២សតវត្សមកហើយ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានឥទ្ធិពលជប៉ុនម្នាក់ ធ្លាប់ថតផឹកស្រា ៩លីត្រ ពេលនេះសល់ពេល១ឆ្នាំទៀតដើម្បីរស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


