Connect with us

ជីវិតកម្សាន្ដ

ខ្សែរាជវង្ស ៣អង្គ គ្មានព្រះនាមក្នុងបញ្ជីស្នងរាជ្យ កំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើបណ្ដាញសង្គម

បានផុស

នៅ

ថ្វីត្បិតមានវាសនាប្រសូតក្នុងរាជវង្សានុវង្ស ជាត្រកូលដ៏ខ្ពង់ខ្ពស់​ ប៉ុន្តែមិនមែនបុត្រាបុត្រីគ្រប់អង្គ សុទ្ធតែអាចធ្វើអ្វីតាមបំណងព្រះទ័យនោះទេ។ បុត្រាបុត្រីអង្គខ្លះ ត្រូវបង្ខំព្រះទ័យធ្វើអ្វីដែលមិនមែនជាចំណង់ចំណូលចិត្តរបស់ទ្រង់ ដើម្បីមុខមាត់រាជវង្ស។ យ៉ាងណាក្ដី ក្នុងសម័យទំនើបនេះ សមាជិករាជវង្សានុវង្សមួយចំនួន អាចមានសិទ្ធិជ្រើសរើសធ្វើអ្វីដែលទ្រង់សព្វព្រះទ័យ ដូចមហាជនទូទៅ​ ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ច្រើនឡើយ ជាពិសេសបុត្រាបុត្រីដែលគ្មានព្រះនាមក្នុងបញ្ជីអ្នកស្នងរាជ្យ។ តួយ៉ាងដូចជា៖

ព្រះនាង Leah Isadora Behn -បុត្រីព្រះនាងម្ចាស់ន័រវេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាង Leah Isadora Behn ជាបុត្រីទីពីរ របស់ម្ចាស់ព្រះនាងម្ចាស់ Martha Louise នៃប្រទេសន័រវេស។ ទ្រង់មានភាពល្បីល្បាញនៅលើបណ្តាញសង្គមដោយសារវីដេអូតុបតែងខ្លួន ដែលទទួលបានការចូលមើលរាប់លានដង។ ដោយសារតែព្រះនាងមិនស្ថិតនៅក្រោមបញ្ជីនៃអ្នកទទួលមរតក ទ្រង់អាចបន្តចំណង់ចំណូលចិត្តដោយសេរី។ ទើបតែព្រះជន្ម ១៧វស្សាប៉ុណ្ណោះ ប៉ុន្តែព្រះនាងន័រវេសអង្គនេះបានសាងអាជីពដ៏រឹងមាំមួយក្នុងវិស័យ Make up ហើយព្រះនាងក៏ជាសរសេរប្លុកសម្រស់ដ៏មានឥទ្ធិពលមួយរូបនៅអឺរ៉ុបខាងជើងផងដែរ។

ព្រះអង្គម្ចាស់ Pablo Urdangarin -ប្រទេសអេស្ប៉ាញ

ព្រះអង្គម្ចាស់ Pablo Urdangarin មិនបានជ្រើសរើសបង្កើតកេរ្តិ៍ឈ្មោះនៅលើបណ្តាញសង្គមនោះទេ ទ្រង់មានចំណង់ចំណូលចិត្តចំពោះកីឡា។ ដូច្នេះព្រះអង្គបានក្លាយជាអ្នកលេងបាល់បោះតាំងពីកុមារមកម្ល៉េះ។ ទោះបីទ្រង់មិនចង់បានកេរ្តិ៍ឈ្មោះ ប៉ុន្តែដោយសារទ្រង់ជាសមាជិករាជវង្ស និងមានរូបរាងស្រស់សង្ហា ប្រជាប្រិយភាពរបស់ព្រះអង្គម្ចាស់ ២២វស្សាអង្គនេះ ទទួលបានភាពល្បីល្បាញដោយឯកឯង។ សូម្បីឃ្លីបសាមញ្ញៗរបស់ទ្រង់ ក៏ទទួលបានអ្នកទស្សនារាប់លានដងឯណោះ ដែលនេះបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យរបស់ព្រះអង្គម្ចាស់អេស្ប៉ាញអង្គនេះ។

ព្រះអង្គម្ចាស់ Achilles ប្រទេសក្រិក និងដាណឺម៉ាក

ប្រហែលជាប្រិយមិត្តជាច្រើនកំពុងឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គម្ចាស់ Achilles ជាព្រះអង្គម្ចាស់នៃប្រទេសក្រិកផង និងដាណឺម៉ាកផងបែបនេះទៅវិញ? មូលហេតុដោយសារទ្រង់ជាព្រះរាជបុត្ររបស់រាជទាយាទ Pavlos នៃប្រទេសដាណឺម៉ាក និងព្រះនាង Marie Chantal នៃប្រទេសក្រិក។

បច្ចុប្បន្នព្រះអង្គ​ម្ចាស់ Achilles មានប្រជាប្រិយភាពខ្លាំងក្លានៅលើបណ្ដាញ Tik Tok ដោយសារទ្រង់មានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ហើយទ្រង់ក៏មាន​រូប​រាងស្រស់សង្ហាផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ព្រះជន្ម ១៧វស្សា ព្រះនាងម្ចាស់ Leonor មានសមត្ថភាពពេញប្រៀប សក្តិសមជាអនាគតមហាក្សត្រីអេស្ប៉ាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម