KPT+
វិធីងាយៗ ៧ យ៉ាងសន្សំប្រាក់បានរហ័សចំគោលដៅ
ពេលខ្លះអ្វីដែលពិបាកបំផុតក្នុងការសន្សំប្រាក់ គឺពេលទើបតែចាប់ផ្ដើមដំបូង។ ការណែនាំជាជំហានៗ ពីវិធីសន្សំប្រាក់ អាចជួយយើងអភិវឌ្ឍយុទ្ធសាស្ត្រសាមញ្ញ។
ដូច្នេះយើងក៏អាចសន្សំបាន សម្រាប់គោលដៅរយៈពេលខ្លីរបស់យើង។
១. កត់ត្រារាល់ការចំណាយរបស់យើង

ជំហានដំបូងដើម្បីចាប់ផ្ដើមសន្សំប្រាក់ គឺត្រូវគិតថាយើងចំណាយប៉ុន្មានក្នុងមួយថ្ងៃ។ តាមដានរាល់ការចំណាយផ្សេងៗ មានន័យថា រាល់របស់ប្រើប្រាស់ក្នុងផ្ទះនិងអាហារហូបចុកផ្សេងទៀត។
នៅពេលដែលយើងមានទិន្នន័យរៀបចំតាមប្រភេទដូចជាទំនិញ ពីចំនួនសរុបនីមួយៗ យើងនឹងងាយស្រួលលៃលកប្រាក់សម្រាប់សន្សំ។
២. ថវិកាសម្រាប់សន្សំ
នៅពេលយើងគិតពីអ្វីដែលយើងចំណាយក្នុងមួយខែៗរួច ទើបអាចចាប់ផ្ដើមរៀបចំការចំណាយនិងកត់ត្រារាល់ការចំណាយទាំងនោះទុកបាន។ ថវិកាដែលចំណាយ គួរតែវាស់វែងទៅនឹងប្រាក់ចំណូលរបស់យើងសព្វថ្ងៃនេះ។ ត្រូវប្រាកដថា កត្តាក្នុងការចំណាយគឺជាប្រាក់ដែលយើងចំណាយទៀងទាត់ជារាល់ថ្ងៃ។
៣. ស្វែងរកវិធីដែលអាចកាត់បន្ថយចំណាយរបស់យើង
បើការចំណាយរបស់យើងខ្ពស់ ហើយមិនអាចសន្សំបានច្រើនតាមដែលចង់បាន យើងប្រហែលជាដល់ពេលត្រូវកាត់បន្ថយអ្វីមួយហើយ។ កំណត់អត្តសញ្ញាណដែលមិនចាំបាច់ ដែលយើងតែងចំណាយដូចជាការកម្សាន្ត ការជាវជាសមាជិកនៅកន្លែងណាមួយ និងការញ៉ាំអាហារខាងក្រៅ។ ចំណែកអ៊ីនធឺណិតសម្រាប់ទូរទស្សន៍និងទូរស័ព្ទដៃ បើអាចកាត់បន្ថយមួយណាក៏បាន។
៤. កំណត់គោលដៅសន្សំ

វិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីសន្សំប្រាក់ គឺត្រូវកំណត់គោលដៅ។ ចាប់ផ្ដើមដោយគិតពីអ្វីដែលយើងចង់សន្សំ ដើម្បីឈានទៅរកគោលដៅទាំងនោះ ដូចជារៀបការ រៀបគម្រោងវិស្សមកាល មូលនិធិបន្ទាន់ ឬសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ជាដើម។
បន្ទាប់មកសួរខ្លួនឯងថា តើត្រូវការប្រាក់ប៉ុន្មាន ហើយរយៈពេលប៉ុន្មានដើម្បីសន្សំឲ្យដល់គោលដៅប៉ងទុក។
៥. សម្រេចចិត្តលើអាទិភាពខ្លួនឯង
បន្ទាប់ពីបានរៀបចំការចំណាយនិងប្រាក់ចំណូលគោលដៅរួចមក ផលប៉ះពាល់ធំពីរបៀបដែលយើងបែងចែកប្រាក់សន្សំនឹងមាន។ បើយើងរៀនពីរបៀបផ្ដល់អាទិភាពដល់គោលដៅសន្សំខ្លួនឯង នោះយើងនឹងច្បាស់លាស់ពីកន្លែងដែលត្រូវចាប់ផ្ដើមសន្សំមិនខាន។
ឧទាហរណ៍ប្រសិនបើយើងដឹងថា យើងត្រូវការរថយន្តនាពេលអនាគត គឺយើងក៏អាចចាប់ផ្ដើមសន្សំទុកពីឥឡូវនេះ។
៦. ធ្វើការសន្សំដោយស្វ័យប្រវត្តិ
ធនាគារស្ទើរតែទាំងអស់ផ្ដល់ជូននូវការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ រវាងគណនីមូលប្បទានប័ត្រនិងគណនីសន្សំរបស់យើង។ យើងអាចជ្រើសរើសពេលណា ចំនួនប៉ុន្មាន និងកន្លែងណាដើម្បីផ្ទេរប្រាក់ឬក៏បំបែកប្រាក់បញ្ញើដោយផ្ទាល់ ចំណែកប្រាក់ខែនីមួយៗនឹងចូលទៅក្នុងគណនីសន្សំរបស់យើងមិនខាន។
ការបែងចែកប្រាក់បញ្ញើដោយផ្ទាល់ និងរៀបចំការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ គឺជាវិធីងាយៗដើម្បីសន្សំប្រាក់ ព្រោះយើងមិនចាំបាច់គិតពីវា ហើយជាទូទៅអាចជួយកាត់បន្ថយការចំណាយប្រាក់ជំនួសវិញ។
៧. មើលការសន្សំកើនឡើង

ពិនិត្យថវិកាឡើងវិញ និងពិនិត្យមើលវឌ្ឍនភាពរបស់យើងរៀងរាល់ខែ។ នេះមិនត្រឹមតែជួយយើងក្នុងផែនការសន្សំប្រាក់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែវាក៏អាចជួយក្នុងការកំណត់និងដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្កើនប្រាក់ចំណូលប្រចាំថ្ងៃប្រសើរជាងមុន ជាមួយ៦ចំណុចនេះ
ចុចអាន៖គន្លឹះធានាជោគជ័យ ទោះបីគោលដៅថ្មី ឬមិនទាន់ស្គាល់ក៏ដោយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១២ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ