ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក
កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះបានចេញមកប្រកាសដោយអំពាវនាវឲ្យមហាជនអ្នកគាំទ្រព្រមទាំងមិត្តភក្តិសិល្ប:ដូចគ្នាមានការប្រុងប្រយ័ត្នចំពោះជនឆបោកលើបណ្តាញសង្គម។

ការប្រកាសរបស់តារាចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញា ខាងលើនេះ គឺបន្ទាប់ពីសង្កេតឃើញមានជនអនាមិកបានយករូបភាពនឹងឈ្មោះរបស់ខ្លួនទៅបង្កើតគណនីហ្វេសប៊ុករួមទាំងតេឡេក្រាមជាដើម។ ទង្វើនេះត្រូវបាននេះត្រូវបានអ្នកនាង ឱក សុគន្ធកញ្ញា ចាត់ទុកថាជារឿងដែលហួសចិត្តខ្លាំងចំពោះក្រុមជនបោកប្រាស់ទាំងនោះ។
តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដោយក្តីគោរពស្រឡាញ់ពីនាងខ្ញុំ ឱក សុគន្ធកញ្ញា សូមចេញមកបក ស្រាយជាមួយបញ្ហាដែលកំពុងកើតឡើងជាមួយគណនីឆបោកដែលបន្លំជារូបនាងខ្ញុំ ។សូមបងប្អូនកុំមានការយល់ច្រឡំគណនីដែលមានក្នុងរូបនេះនិងផ្សេងៗជាគណនីក្លែងបន្លំ។
គួរជម្រាបថា ចំពោះរឿងរ៉ាវនៃសកម្មភាពខាងលើនេះ ពុំមែនជារឿងថ្មីឡើយ តែតែងកើតឡើងជារឿយៗក្នុងសង្គមកម្ពុជា។ ដូច្នេះហើយ តារាចម្រៀងរូបនេះ ដាស់តឿនឱ្យប្រុងប្រយ័ត្ន ក្រែងកើតមានករណីចាញ់កល់ជនអានាមិកដែលបង្កើតឡើងក្នុងចេតនាមិនល្អណាមួយ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


