Connect with us

KPT+

ទម្លាប់ ៥ យ៉ាងនេះ ទើបលុយមិនដែលមានក្នុងហោប៉ៅ

បានផុស

នៅ

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ​ហេតុ​អ្វី​បាន​ជាខ្លួនឯង​មិន​មាន​ទ្រព្យ​សម្បត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដូចគេ? ហេតុអ្វីបានជាប្រាក់ខែមិនកើនឡើង? ហេតុអ្វីមិនមានលុយសល់ដូចគេក្នុងហោប៉ោសោះ!

អស់រយៈពេល ១០ ឆ្នាំមកហើយ Airi ដែលជាអ្នកកែសម្រួលហិរញ្ញវត្ថុរបស់ Yomuno បានប្រមូល​ទិន្នន័យពីមនុស្សជាង ១,០០០នាក់អំពីអ្នកដែលសន្សំ និង​អ្នក​ដែល​មិន​ទម្លាប់​សន្សំ​រក​ឃើញ​ថា​​អ្នក​ដែល​សន្សំ​លុយ​មិន​បាន​មាន​លក្ខណៈ​៥​យ៉ាង​ដូច​គ្នា។​

១ រក​លេស មូលហេតុ​ចម្បង​នៃ​ការ​សន្សំ​លុយ​មិន​បាន​ គឺ​លេស​ខ្លួនឯង​ថា​មាន​ការ​ចំណាយ​ច្រើន​ដែល​ត្រូវ​ទទួល​រ៉ាប់រង​ឬ​ទទួល​បន្ទុក ដូចជាការ​ជួល​កន្លែងថ្លៃ​ដាក់រថយន្ត​ ត្រូវ​បង់​ថ្លៃ​សិក្សា​ថ្លៃៗ ខណៈ​អ្នក​ដែល​អាច​សន្សំ​ប្រាក់​ នឹង​ចេញ​មក​រក​ដំណោះស្រាយ​សម្រាប់​ខ្លួន​គេ។ ព្រោះ​នៅ​ពេល​កត្តា​ខាង​ក្រៅ​មិន​អាច​ដោះ​ស្រាយ​បាន អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង ឧទាហរណ៍​ថា​ ថ្លៃ​ឈ្នួល​ថ្លៃ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? ដំណោះស្រាយ គឺត្រូវ​ផ្លាស់ទី​ទៅ​កន្លែង​ថោកជាង ​ឬ​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ផ្សេង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ប្រៀបធៀប​ខ្លួន​ទៅ​នឹង​អ្នកដទៃ មនុស្សភាគច្រើនដែលមិនអាចសន្សំបាន មាន​លក្ខខណ្ឌ​នៃ​ការ​សម្រេចចិត្ត​ស្រដៀងគ្នា​មួយ បើ​អ្នក​ដទៃ​អាច​ធ្វើ​បាន យើង​អាច​ធ្វើ​បាន ​ឧទាហរណ៍​ឃើញ​អ្នក​នោះ​ដើរ​លេង ក៏​គិត​ថា​យើង​ក៏​អាច​ទៅ​ដែរ។ ឃើញមនុស្សនេះទិញរបស់ថ្លៃៗ នឹង​គិត​ថា​យើង​អាច​ទិញ​វា​បាន​ដូចគ្នា។ ទោះ​ជា​យ៉ាង​ណា ​ក៏​មិន​ភ្លេច​ថា​ម្នាក់ៗ​មាន​ចំណូលខុសគ្នា ​រចនាសម្ព័ន្ធគ្រួសារ តម្លៃ និងហិរញ្ញវត្ថុខុសៗគ្នា នៅពេលដែលអ្នកចំណាយលុយច្រើនពេកលើជីវិតអ្នកដទៃ អ្នកនឹងបញ្ចប់ដោយ​មិនមានលុយទាល់តែសោះ។ ចូរ​ចាំ​ថា យើងមិនត្រូវមានអ្វីៗ​គ្រប់យ៉ាង ដូចអ្នកដទៃនោះទេ។

៣ រវល់រហូតដល់អស់កម្លាំង អ្នកដែលមិនសន្សំលុយតែងតែរវល់។ រវល់នេះមិនសំដៅដល់ការការងារឡើយ តែអ្នកខ្លះបានធ្វើឲ្យខ្លួនឯងហត់ខ្លាំង ហើយក៏ទិញកាដូលួងចិត្តថ្លៃៗ ធ្វើ​ឲ្យមាន​ការ​ចំណាយ​កាន់​តែ​ច្រើន។​ ការសម្រេចចិត្តបែបនេះនឹងធ្វើឲ្យទិញច្រើនពេក ឬព្យាយាមចំណាយលុយដើម្បីដោះស្រាយអ្វីៗទាំងអស់។ ប៉ុន្តែចំពោះមនុស្សដែលសន្សំលុយបានល្អ ពេល​ធ្វើ​អ្វី​មួយ​រហូត​ដល់​ហត់​ខ្លាំង ​នឹង​សម្រាកយកភាពស្រស់ស្រាយ។ នៅពេលដែលរាងកាយមានតុល្យភាព ការពិចារណាលើការសម្រេចចិត្តណាមួយ នឹងកាន់តែប្រសើរឡើង នេះជាអាថ៌កំបាំងដើម្បីជួយសន្សំប្រាក់។

៤ ជាចម្បងទិញរបស់ថោក មូលហេតុ​មួយ​ផ្នែក​សម្រាប់​អ្នក​ដែល​សន្សំ​តិច​​ គឺ​គិត​ពី​តម្លៃ​ថា​ថោក​ជាចម្បង។ ចំណែក​អ្នក​ដែល​សន្សំ​លុយ ​មិន​កំណត់​តម្លៃ​វត្ថុ​តាម​តម្លៃ​នោះ​ទេ។ ប៉ុន្តែ​នឹង​ពិចារណា​ថា ​ចាំបាច់​ឬ​អត់ ឧទាហរណ៍​ថា​ចង់​ទិញ​បន្លែ​ធ្វើ​ម្ហូប អ្នកអាចទិញវាបាន ទោះបីជាវាមិនមានលក់ក៏ដោយ ឬ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ប្រើ​គ្រឿង​អគ្គិសនី​​ថ្លៃ​ វា​មិន​មាន​បញ្ហា​។ ពេលគិតបែបនេះ នឹងមានលទ្ធផលក្នុងការទិញតែរបស់ចាំបាច់ កុំខ្ជះខ្ជាយលុយរបស់អ្នកលើរបស់ហួសហេតុ។ បើ​មិន​ដូច្នេះ​ទេ អ្នក​មាន​ប៉ុន្មាន​ក៏អស់ដែរ!

៥ ទំនាក់ទំនងគ្រួសារមិនរលូន អ្នកខ្លះរៀបការហើយមានគ្រួសារ តើអ្នកធ្លាប់ត្អូញត្អែរប្រាប់ប្តីទេ? ហេតុអ្វីបានជាប្រាក់ខែមិនឡើង? ហេតុអ្វីបានជាខ្ជះខ្ជាយលុយគ្រប់ពេល? អ្នកមិនអាចបន្ទោសប្តីឬប្រពន្ធ របស់អ្នកនៅម្ខាងបានទេ។ សំណាង​ហិរញ្ញវត្ថុ​មិន​ចូលចិត្ត​អ្នក​ត្អូញត្អែរ​ទេ ដូច្នេះ​ត្រូវ​រីករាយ​និងមានគំនិតវិជ្ជមាន​។

តាម​ពិត​រឿង​ទាំង​៥​នេះ​ ​ជា​អាកប្បកិរិយា​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​វា​ជា​ចំណុច​របត់​មួយ​ សម្រាប់​ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​សន្សំ និង​អ្នក​មិន​ធ្វើ។ គ្រាន់តែផ្លាស់ប្តូរទម្លាប់ខ្លះ ហោរាសាស្ត្រហិរញ្ញវត្ថុប្រាកដជារត់រកអ្នកវិញមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖របៀបសន្សំប្រាក់ឱ្យសល់សម្រាប់អ្នកដែលមានចំណូលទាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម