KPT+
របៀបសន្សំប្រាក់ឱ្យសល់សម្រាប់អ្នកដែលមានចំណូលទាប
ចំណូលតិចតែចំណាយច្រើន វាមិនមែនជារឿងដែលល្អនោះទេ។ អ្នកមានជម្រើសពីរ នៅក្នុងការទប់ទល់នឹងហានិភ័យលើផ្នែកហិរញ្ញវត្ថុ។ ទី១ ត្រូវបង្កើនចំណូលរបស់អ្នកឱ្យកាន់តែច្រើនជាលំដាប់ និងទី២ គឺកាត់បន្ថយការចំណាយ និងសន្សំឱ្យបានច្រើន។ ជម្រើសទី១ គឺពិបាកបន្តិច ដែលត្រូវការពេលវេលាច្រើន ប្រសិនបើអ្នកចង់សល់ប្រាក់ភ្លាមៗ គួរជ្រើសរើសជម្រើសទី២។

ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួន ដែលជួយឱ្យអ្នកសល់ប្រាក់ បើទោះជាអ្នកមានប្រាក់ខែ ឬចំណូលតិចក៏ដោយ៖
១. ទិញឬជួលផ្ទះដែលអ្នកចំណាយប្រហែល ៣៥ភាគរយ នៃប្រាក់ចំណូលប្រចាំខែ
ជម្រក គឺសម្រាប់រស់នៅប្រកបដោយសុខុមាលភាព។ សម្រាប់អ្នកដែលមិនមានផ្ទះខ្លួនឯង គួរស្វែងរកផ្ទះជួលណាដែលមានតម្លៃទាបសមរម្យ ឬដែលមានតម្លៃមិនលើសពី ៣៥ភាគរយ នៃប្រាក់ខែប្រចាំខែ។ សម្រាប់អ្នកដែលមានផ្ទះខ្លួនឯង អ្នកគួរតែកាត់បន្ថយការចំណាយលើការប្រើប្រាស់ទឹក ភ្លើង និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមិនចាំបាច់ ឬការងារដែលអាចធ្វើខ្លួនឯងបាន។
២. មិនគួរបង្កើតបំណុលច្រើន
សម្រាប់អ្នកដែលមានប្រាក់ខែតិច មិនគួរប្រើប្រាស់របស់របរទំនើបៗហួសពេក ដែលត្រូវចំណាយការថែទាំច្រើន។ អ្នកគួរតែកាត់បន្ថយលើការបង់សេវាប្រចាំសប្តាហ៍ ឬប្រចាំខែ ទៅលើកម្មវិធីមួយចំនួន ដូចជា ចម្រៀង និងខ្សែភាពយន្តជាដើម ហើយមិនគួរទៅខ្ចីប្រាក់គេយកមកចាយវាយ ដោយមិនបង្កើតចំណូល។
៣. កាត់បន្ថយដើរកម្សាន្តទៅកន្លែងដែលថ្លៃៗ
មួយសប្តាហ៍ធ្លាប់តែទៅដើរលេងម្តង គួរបន្ថយមកត្រឹម២សប្តាហ៍ ឬមួយខែម្តងវិញ ដើម្បីអាចឱ្យអ្នកសល់ប្រាក់ខ្លះ។ ការចូលហាងអាហារថ្លៃៗ ក៏គួរតែកាត់បន្ថយ។ កាត់បន្ថយការទៅមើលកុន ឬទៅកន្លែងណាដែលត្រូវចំណាយច្រើន។
៤. ទិញតែរបស់ណាដែលចាំបាច់ប៉ុណ្ណោះ
របស់ចាំបាច់មានដូចជា ម្ហូបអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ ជាដើម។ អ្នកមិនគួរប្រើប្រាក់របស់អ្នក ទិញរបស់របរណាដែលអ្នកគ្រាន់តែចង់បាននោះ និងកាត់បន្ថយការទិញសម្ភារៈ ឬអាហារដែលអ្នកចូលចិត្តេលមានតម្លៃថ្លៃៗនោះចេញខ្លះ។
៥. ដាក់ឱ្យមានការសន្សំស្វ័យប្រវត្តិ
អ្នកគួរតែយកប្រាក់ទៅតម្កល់ទុកនៅក្នុងធនាគារ ជាជាងយកមកទុកនៅនឹងខ្លួន។ ប្រសិនបើអ្នកដាក់ក្នុងធនាគារនោះ ហានិភ័យនៃការបាត់បង់ និងចាយវាយរបស់អ្នកនឹងត្រវកាត់បន្ថយ។ ម្យ៉ាង អ្នកអាចចំណេញការប្រាក់បន្ថែមទៀតផង។ អ្នកគួរតែបង្កើតគណនីសន្សំមួយផ្សេងទៀត ដើម្បីកាត់យកប្រាក់របស់លោកអ្នករៀងរាល់ ១០ភាគរយ នៃប្រាក់ខែរបស់អ្នកទុកដោយស្វ័យប្រវត្តិ។
ចំណុចសំខាន់ៗខាងលើនេះ មានប្រសិទ្ធភាពបំផុត ក្នុងការសន្សំប្រាក់ ដើម្បីសល់សម្រាប់វិនិយោគ នាថ្ងៃអនាគត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


