ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា (ក.ជ.ក.) លើកទី៥ នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ ដើម្បីពិនិត្យពិភាក្សា និងអនុម័តវិសោធនកម្មធម្មនុញ្ញបទបញ្ជាផ្ទៃក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងភារកិច្ចផ្សេងៗទៀតតាមតម្រូវការចាំបាច់។ ខណៈនេះ ក៏ចាត់ទុកជាការឆ្លើយតបនឹងប្រសិទ្ធិភាពនៃបេសកកម្មកាយរឹទ្ធិជាតិកម្ពុជាក្នុងវិស័យអប់រំផងដែរ។

នៅក្នុងកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាកាលពីថ្ងៃ២ឧសភា លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរិទ្ធិជាតិកម្ពុជា បានឱ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២៥នេះ កាយរឹទ្ធិជាតិកម្ពុជា បានរៀបចំធ្វើមហាសន្និបាតរបស់ខ្លួនចំនួន ៤លើក និងមហាសន្និបាតវិសាមញ្ញចំនួន ១លើក។ ក្នុងនោះ មហាសន្និបាតលើកទី១ ក្នុងឆ្នាំ២០០៦; លើកទី២ នៅឆ្នាំ២០១០; លើកទី៣ នៅក្នុងឆ្នាំ២០១៦; លើកទី៤ នៅឆ្នាំ២០២២ និងមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។
ដោយឡែក សម្រាប់មហាសន្និសបាតលើកទី៥ គឺនឹងរៀបចំរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។ លោកស្រីបណ្ឌិតបន្ថែមដែរថា នារសៀលថ្ងៃទី ២នៃពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

បើតាមលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានឱ្យដឹងថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា បានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
តួយ៉ាង កាយរឹទិ្ធជាតិកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែម នៅក្នុងស្តង់ដាសាសារៀនគំរូ ដែលជួយក្នុងការពង្រឹងវិន័យ សីលធម៌ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្ស។

បើក្រឡេកមើលពីគុណតម្លៃនៃបេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំយុវជន បានគូសបញ្ជាក់ថា ការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សាចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញនិងបំណិនសតវត្សរ៍ទី២១ ដល់យុវជន និងកុមារ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិនិងការអភិវឌ្ឍសង្គមកម្ពុជា។
គួរជម្រាបដែរថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្នកាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ចំនួន១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩០១៦ នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១ នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥ នាក់៕ អត្ថបទ៖សំអឿន




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


