ព័ត៌មានជាតិ
អូស្ត្រាលីកំពុងពិនិត្យលទ្ធភាពធ្វើសមយុទ្ធយោធាជាមួយកម្ពុជា
អង្គភាពកងទ័ពពិសេសអូស្ត្រាលី កំពុងពិនិត្យលទ្ធភាពធ្វើសមយុទ្ធយោធាជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា នាពេលខាងមុខ។ ដំណឹងនេះត្រូវបានទម្លាយដោយទំព័រ facebook ផ្លូវការ ក្រុមនាយទាហានដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាអូស្ត្រាលី (RCAF ADFA &RMC-D Alumni )កាលពីថ្ងៃទី ០២ ខែឧសភា។

ក្នុងគោលដៅពិនិត្យលទ្ធភាពធ្វើសមយុទ្ធយោធារួមគ្នា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វរសេនីយ៍ត្រី Carl Biermann បម្រើការនៅអង្គភាពប្រតិបត្តការពិសេសអូស្រ្តាលី បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានចុះទៅបញ្ជាការដ្ឋានទ័ពពិសេសឆត្រ័យោង៩១១ បញ្ជាការដ្ឋានកងទ័ពជើងអាកាស អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហមុទ្រ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ទំព័រហ្វេសប៊ុកRCAF ADFA &RMC-D Alumni ទម្លាយឱ្យដឹងដូច្នេះ÷”គណៈប្រតិភូអង្គភាពប្រតិបត្តការពិសេសអូស្រ្តាលី (SOCOMD/SASR) ដឹកនាំដោយ វរសេនីយ៍ត្រី Carl Biermann បានអញ្ជើញមកទស្សនកិច្ចការងារ នៅបញ្ជាការដ្ឋានទ័ពពិសេសឆត្រ័យោង៩១១ បញ្ជាការដ្ឋានកងទ័ពជើងអាកាស អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្រមើលអំពីលទ្ធភាពហ្វឹកហ្វឺនរួមគ្នា រវាងអង្គភាពទ័ពពិសេសអូស្រ្តាលី និងកងយោធពលខេមរភូមិន្ទ”។

កម្ពុជានិងអូស្ត្រាលីបានចងភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ ១៩៥២។ នៅឆ្នាំ ២០២៥នេះទំនាក់ទំនងប្រទេសទាំងពីរឈានដល់វ័យ៧៣ ឆ្នាំ។ ក្នុងនាមជាមិត្ត អូស្ត្រាលីបានជួយដល់កម្ពុជាជាច្រើននៅលើវិស័យអប់រំ កសិកម្ម សុខាភិបាល សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងទ័ពកម្ពុជាលោក ថោង សូលីម៉ូ ធ្លាប់បានអះអាងថាកម្ពុជា រងចាំធ្វើសមយុទ្ធយោធាជាមួយគ្រប់ប្រទេសដៃគូរទាំងអស់ ប៉ុន្តែដើម្បីធ្វើសមយុទ្ធយោធារួមគ្នាទៅបាន លុះត្រាតែប្រទេសទាំងនោះ ត្រូវស្នើសុំមករដ្ឋាភិបាលកម្ពុជាត្រឹមត្រូវ ដោយស្របតាមគោលនយោបាយច្បាប់កម្ពុជា និងច្បាប់អន្តរជាតិជាមុនសិន។

នៅក្នុងតំបន់អាស៊ានវិញ កម្ពុជាធ្លាប់បានធ្វើសមយុទ្ធយោធាត្រីភាគីជាមួយឡាវ និងវៀតណាមរយៈពេល១០ថ្ងៃ កាលពីចុងឆ្នាំ២០២៤កន្លងទៅ លើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ។

ក្រៅពីតំបន់អាស៊ាន កម្ពុជាធ្លាប់បានធ្វើសមយុទ្ធឆ្មាំអង្គរ ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធគោព្រៃ (Dawn Kouprey) ជាមួយអូស្ត្រាលី និងបន្តធ្វើសមយុទ្ធនាគមាសជាមួយចិន។ សមយុទ្ធឆ្មាំអង្គរ និងសមយុទ្ធគោព្រៃ ត្រូវផ្អាកលែងមានសកម្មភាពហ្វឹកហ្វឺនរួមគ្នាតាំងតែពីចុងឆ្នាំ ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។

នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា៥៣ ត្រង់កថាខណ្ឌទី៤ បានចែងថាព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ចំណែកកឋាខណ្ឌទី៥ នៃមាត្រាដដែល បានចែងកំណត់បើកសិទ្ធិឲ្យព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
តាមការគ្រោងទុកនៅពាក់កណ្ដាលខែឧសភា ខាងមុខនេះ កម្ពុជា និងបន្តធ្វើសមយុទ្ធនាគមាសជាមួយភាគីចិនជាបន្តទៀត៕
ដោយ÷ង៉ិល ណារ៉ាត់
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


