ព័ត៌មានជាតិ
រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល ជាមួយនិយោជក និងកម្មករនិយោជិត កាលពីព្រឹកថ្ងៃទី០៣ ខែឧសភានេះ ក្នុងឱកាសពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម ក្នុងស្រុកសន្ទុក។

ក្នុងឱកាសនេះដែរ លោកបានលើកឡើងនូវគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងនៅតែបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមដល់ប្រជាពលរដ្ឋ ជាពិសេសនិយោជិតគ្រប់ទីកន្លែង។
តាមរយៈភាពសកម្មភាពគ្រប់តំណាងរាជរដ្ឋាភិបាល លើកិច្ចការងារនេះដែរ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មកនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។

បើតាមលោក នួន ផារ័ត្ន រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញវិនិយោគិនមកអភិវឌ្ឍ បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ រាជរដ្ឋាភិបាលក៏មានគោលបំណងបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិតផងដែរ។
ទន្ទឹមនេះ សមិទ្ធិផលជាច្រើនដែលបានកសាង នៅក្នុងប្រទេសកម្ពុជាយើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ កសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពានខ្វាត់ខ្វែង សំណង់អគារខ្ពស់ៗ ទំនប់ប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលប្រជាពលរដ្ឋកម្ពុជាបានឃើញសព្វថ្ងៃនេះ៕ អត្ថបទ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


