KPT+
៥ គន្លឹះ ជម្នះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ របស់អ្នកឥលូវនេះ
ក្នុងចំណោមបញ្ហាដែលតែងតែជាប្រភពនៃភាពតានតឹង គឺបញ្ហាហិរញ្ញវត្ថុ។ បញ្ហាហិរញ្ញវត្ថុនេះ មិនត្រឹមតែទាក់ទងនឹងចំណូលដែលមានមិនច្រើននោះទេ ប៉ុន្តែវាក៏អាចជាកង្វះសមត្ថភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ ដែលធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុកាន់តែរញ៉េរញ៉ៃ។

បញ្ហាប្រាក់នេះអាចមានភាពស្មុគស្មាញខ្លាំងណាស់ ព្រោះវាពាក់ព័ន្ធនឹងភាពចាំបាច់នៃជីវិត។ នោះហើយជាមូលហេតុដែលអ្នកមិនអាចនៅស្ងៀម ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបន្តធ្លាក់ចុះ។ តើត្រូវដោះស្រាយ ដោយរបៀបណា?
១ ពិនិត្យមើលផ្នត់គំនិតរបស់អ្នកម្ដងទៀត រឿងដំបូងដើម្បីយកឈ្នះលើស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ គឺត្រូវពិនិត្យមើលផ្នត់គំនិតរបស់អ្នក។ តើអ្នកឲ្យតម្លៃលុយយ៉ាងដូចម្តេច? តើអ្នកធ្លាប់គិតថាការរកលុយពិបាកទេ? បើដូច្នេះមែន ប្រហែលនេះជាអ្វីដែលធ្វើឲ្យការរកលុយពិតជាពិបាក ព្រោះផ្នត់គំនិតបានកំណត់ដោយខ្លួនអ្នក។ ចាប់ពីពេលនេះតទៅ សូមព្យាយាមកែប្រែផ្នត់គំនិតឲ្យកាន់តែមានភាពវិជ្ជមាន។ ផ្នត់គំនិតវិជ្ជមាន មិនត្រឹមតែអាចធ្វើឲ្យអ្នកដឹងគុណចំពោះការងារបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចលើកទឹកចិត្តដល់សកម្មភាពវិជ្ជមានផ្សេងទៀតផងដែរ។
២ គិតអំពីអនាគត នេះជាការពិត ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ខែច្រើនរួចទៅហើយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនៅតែមានភាពច្របូកច្របល់។ សញ្ញាមួយក្នុងចំណោមសញ្ញា គឺថាអ្នកមិនមានប្រាក់សន្សំទេ។ ចូរចាំថា អនាគតត្រូវរៀបចំឲ្យបានត្រឹមត្រូវ បើអ្នកមិនចង់រស់នៅក្នុងភាពសោកសៅ។ មួយក្នុងចំណោមនោះ គឺដោយការរៀបចំមូលនិធិសង្គ្រោះបន្ទាន់ ហើយនោះជាមូលហេតុដែលអ្នកត្រូវសន្សំ។ ការគិតអំពីអនាគតអាចជួយអ្នកផ្លាស់ប្តូររបៀបរស់នៅ ឲ្យកាន់តែឆ្លាតវៃ។

៣ ស្វែងរកបន្ថែមភ្លាមៗ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាពច្របូកច្របល់ ដោយសារការខ្វះខាតលុយ នោះដល់ពេលត្រូវស្វែងរកប្រាក់ចំណូលបន្ថែមភ្លាមៗ។ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឌីជីថល មានឱកាសជាច្រើនដែលអាចបង្កើតលុយបាន។ អ្នកអាចក្លាយជាអ្នកនិពន្ធឯករាជ្យនៅលើវេទិកាបង់ប្រាក់ សរសេរនៅលើប្លក់ ក្លាយជាអ្នកបង្កើតមាតិកា ឬលក់ទំនិញនៅលើទីផ្សារ ដោយមានជំនួយពីប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើនការលក់។
៤ ចៀសវាងទម្លាប់នៃការត្អូញត្អែរ គ្រាន់តែត្អូញត្អែរនឹងមិនអាចដោះស្រាយបញ្ហាបានទេ។ អ្វីដែលមាន ពិតជាធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ ដោយសារថាមពលអវិជ្ជមានរបស់អ្នក ព្រោះពេញមួយថ្ងៃ តែងតែពោរពេញទៅដោយការត្អូញត្អែរ។ ព្យាយាមជំនួសទម្លាប់អាក្រក់ដែលតែងតែត្អូញត្អែរដោយផ្ដោតលើដំណោះស្រាយ។ ដូចនេះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃរបស់អ្នកអាចជួសជុលបានភ្លាមៗ។

៥ ទទួលយកខ្លួនឯង តើការទទួលយកខ្លួនឯង ត្រូវធ្វើអ្វីខ្លះជាមួយនឹងបញ្ហាហិរញ្ញវត្ថុរញ៉េរញ៉ៃ? មិនមែនជាបញ្ហាហិរញ្ញវត្ថុប៉ុន្មាននោះទេ ព្រោះអ្នកដាក់អាទិភាពរូបភាពខ្លាំងពេក។ ឧទាហរណ៍ ប្រាក់ខែរបស់អ្នកអស់ដើម្បីបង់រំលោះលើរបស់របរផ្សេងៗដែលអ្នកមិនចាំបាច់ទិញ។ ការសម្រេចចិត្តទិញ គឺដោយសារតែបំណងប្រាថ្នា ដើម្បីទទួលបានការទទួលស្គាល់។ ដូច្នេះចាប់ពីពេលនេះតទៅ ព្យាយាមទទួលយកខ្លួនឯងឲ្យបានច្រើន។ ប្រសិនបើអ្នកមិនមានលទ្ធភាពទិញរបៀបរស់នៅដ៏ប្រណិតទេ ត្រូវតែទទួលយកវា។
ទាំងអស់ខាងលើនេះ ជាគន្លឹះមួយចំនួនសម្រាប់ដោះស្រាយលក្ខខណ្ឌហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ។ យើងខ្ញុំសង្ឃឹមថា វាអាចជួយអ្នកឲ្យអ្នកជម្នះបញ្ហានេះបានដោយជោគជ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


