Connect with us

KPT+

បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ប្រសើរ​ជាង​មុន ជាមួយ​៦ចំណុចនេះ

បានផុស

នៅ

សង្គម​យើង​ខ្លាច​គេ​ដាក់​ស្លាក​ថា ​ជា​មនុស្ស​លោភលន់ ​ឬ​អត់ឃ្លាន​ប្រាក់ ​ប៉ុន្តែ​រឿង​ដែល​ត្រូវ​យល់​​​ប្រាក់​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​មនុស្ស​គ្រប់គ្នា។

នេះ​ជា​គន្លឹះ​ងាយៗ ៦ចំណុច​ដែល​អាច​ប្រើ​បាន​ភ្លាមៗ ​ដើម្បី​ទាក់ទាញ​ចំណូល​របស់​យើង​បន្ថែម​ទៀត​​ ៖

១. ឈប់​ធ្វើអ្វី​ដែល​មិន​ពេញចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យើង​​មិន​ពេញចិត្ត​រឿង​ដំបូង​ដែល​យើង​ធ្វើ​ គឺ​ត្រូវ​បញ្ឈប់​ភ្លាមៗ ​ព្រោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ គឺ​ជា​រឿង​ដែល​កំពុង​បង្កើត​ការ​មិន​ពេញចិត្ត​ដល់​ខ្លួនឯង ។

អ្វី​ដែល​អស្ចារ្យ​ពី​ជីវិត ​គឺ​ជា​ឱកាស​ដើម្បី​ផ្លាស់ប្ដូរ​រឿង​និង​ទិសដៅ​របស់​យើង​ ដោយ​មិន​គិត​ពី​ការ​សម្រេចចិត្ត​ពី​អតីតកាល​ ហើយ​​តែងតែ​ធ្វើការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវជានិច្ច។

២. កុំ​ឲ្យ​​ប្រាក់កំណត់​យើង​បាន​ឲ្យ​សោះ

តម្លៃ​ខ្លួន​មិន​មាន​អ្វី​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​របស់​យើង​ទេ។ មិន​ថា​យើង​មាន​គណនី​ធនាគារ​​ ៣ លាន​ដុល្លារ​នៅ​ក្នុង​ធនាគារ​នោះ​ទេ ​ប៉ុន្តែ​ទំនុក​ចិត្ត​ គឺ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ។

ចង់​មាន ​ហិរញ្ញវត្ថុ​នឹងធឹង​ត្រូវ​យល់​ច្បាស់​ពី​រឿង​ទាំងនោះ​ ហើយ​កុំ​ឲ្យ​ហិរញ្ញវត្ថុ​មក​កំណត់​យើង​បាន​ឲ្យ​សោះ។

៣. ចាប់ផ្ដើម​ផ្ដល់​អាទិភាព​ដល់​ប្រាក់​ចំណេញ​ខ្លួនឯង

នៅ​ពេល​យើង​រៀប​ចំ​កាលវិភាគ​ប្រចាំ​សប្ដាហ៍ ​សូម​ប្រាកដ​ថា ​យើង​ចាប់ផ្ដើម​ជាមួយ​នឹង​សកម្មភាព​​ផលិត​ប្រាក់​ចំណូល។ ក្នុង​ចំណោម​សកម្មភាព​ទាំងអស់ ២០ % ​ត្រូវស្មើ​នឹង ៨០ % នៃ​ប្រាក់​ចំណូល​របស់​យើង រក​មើល​ថា​តើ​វា​ជា​អ្វី។ គិត​ពី​រឿង​កំពូល​ៗ ២ ឬ ៣ ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​ ហើយ​ដាក់​ចូល​ទៅ​ក្នុង​កាលវិភាគ​របស់​យើង​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​បន្ថែម។

សួរ​ខ្លួនឯង​ជានិច្ច​ថា ​តើ​អ្វី​ដែល​​​កំពុងតែធ្វើ ​គឺ​ចំណេញ​ឬ​អត់?

៤. ចាប់ផ្ដើម​ដាក់​តម្លៃ​ខ្ពស់​ជាមួយ​ពេលវេលា

ពេលវេលា​មាន​តម្លៃ​ជាង​ប្រាក់ យើង​អាច​រក​ប្រាក់​បាន​ច្រើន តែ​មិន​ដែល​មាន​ពេល​ច្រើន​ទេ។ គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​ពេល​វេលា​ដែល​វិនិយោគ​ដោយ​ប្រាជ្ញា​នោះ​ទេ។

យើង​ទាំងអស់​គ្នា​មាន ២៤ ម៉ោង​ដូចគ្នា​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ ដើម្បី​ចាប់ផ្ដើម​កំណត់​រឿង​គ្រប់យ៉ាង។

៥. ឈប់​មាន​លេស

នៅ​ពេល​យើង​មាន​លេស​កាន់​តែ​កើន​ឡើង ​ជីវិត​យើង​ក៏​កាន់​តែ​ធ្លាក់​ចុះ​ដូចគ្នា។ កុំ​ចាំ​ថ្ងៃ​នោះ​ថ្ងៃ​នេះ ​ត្រូវ​ចាប់ផ្ដើម​សន្សំ​ឬ​បង្កើត​គណនី​ធនាគារ​តូច​មួយ ​ជា​ការ​ប្រសើរ។

លេស​គឺ​ជា​ជំងឺ​មួយ យើង​តែងតែ​បង្កើត​ឡើង​ ហើយ​ជា​បញ្ហា​រារាំង​យើង​ក្នុង​ដំណើរ​ការ​លុយកាក់។

៦. ផ្លាស់ប្ដូរ​​អារម្មណ៍​ពី​ជន​រងគ្រោះ​ទៅ​ជា​មេដឹកនាំ

បញ្ឈប់​ការ​ស្ដី​បន្ទោស​សេដ្ឋកិច្ច​ បញ្ឈប់​ការ​ស្ដី​បន្ទោស​អតីតកាល​ខ្លួនឯង​ ឈប់​បន្ទោស​ចៅហ្វាយ​ឬ​ក្រុមហ៊ុន​របស់​យើង​​ ហើយ​ឈប់​គិត​ថា​ពិភពលោក​នេះ​អយុត្តិធម៌។

ពេល​ដែល​យើង​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​របស់​យើង​ គឺ​ជា​ពេល​ដែល​យើង​អាច​ផ្លាស់ប្ដូរ​រឿង​នៅ​ក្នុង​ជីវិត​របស់​យើង​បានដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុន​ចង់​ជោគជ័យ ត្រូវ​កំណត់​សិន​ថា កត្តា​អ្វី​ធំ​បំផុត​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ?

ចុចអាន៖កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែល​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម