KPT+
តិចនិកចេះលេងហ្គីតាបានលឿន សម្រាប់ទើបផ្ដើមរៀនដំបូង
ក្លាយជាអ្នកពូកែខាងជំនាញលេងហ្គីតាដូចអ្នកអាជីព មិនមែនជារឿងមួយងាយស្រួលឡើយ។ បើចឹងតើត្រូវធ្វើយ៉ាងម៉េច ទើបអាចលេងហ្គីតាបានដូចគេ។
Kpt Plus នឹងណែនាំគ្នាយើង ឲ្យយល់ដឹងពីគន្លឹះចាប់ផ្ដើមដំបូងក្នុងការហ្គីតាបានចេះលឿន៖
១. អនុវត្ត

ក្នុងនាមជាអ្នកចាប់ផ្ដើមដំបូង ត្រូវហាត់ឲ្យបានទៀងទាត់ ប្រសិនបើយើងចង់រៀនហ្គីតាពិតមែន។ មិនមានវិធីណាដែលយើងអាចរៀនហ្គីតាដោយមិនអនុវត្តជាញឹកញាប់ ដើម្បីពង្រឹងជំនាញខ្លួនឯងឡើយ។
យើងត្រូវរៀបចំកាលវិភាគអនុវត្ត ដើម្បីឲ្យមានទម្លាប់អនុវត្តជាប់ខ្លួន។ បើគ្មានគោលការណ៍ណែនាំច្បាស់លាស់ទេ យើងអាចមានលេសងាកចេញពីកាលវិភាគនៃការអនុវត្តធម្មតារបស់យើង ហើយក៏បាត់បង់នូវអ្វីដែលបានរៀនពីដំបូង។
រៀនហ្គីតាគឺជាការប្ដេជ្ញាចិត្តមួយដែលត្រូវយកចិត្តទុកដាក់ ប្រសិនបើយើងពិតជាចង់ឈានដល់កម្រិតវិជ្ជាជីវៈពិតមែន។
២. លើកទឹកចិត្ត
រៀនហ្គីតាមិនងាយស្រួលដូចយើងគិតទេ ត្រូវរិះរកវិធីដើម្បីជំរុញទឹកចិត្តខ្លួនឯង តស៊ូតាមរយៈដំណើរការនៃការរៀនសូត្រ។ ផ្ដល់ឱ្យខ្លួនឯងនូវអ្វីដែលយើងបានទន្ទឹងរង់ចាំ ដូចជាបទចម្រៀងដែលយើងរៀនលេងនាពេលអនាគត ឬព្រឹត្តិការណ៍តន្ត្រីផ្សាយបន្តផ្ទាល់ ដែលត្រូវចូលរួមប្រសិនបើចង់ឲ្យរីកចម្រើន។
ការចាប់ផ្ដើមដំបូងច្រើនតែបាត់បង់កម្លាំងចិត្ត នៅពេលជួបការលំបាក ខណៈពេលកំពុងរៀនលេងហ្គីតា។ ដើម្បីចៀសវាងការអស់សង្ឃឹម យើងត្រូវចាប់យកយុទ្ធសាស្ត្រដើម្បីរក្សាកម្លាំងចិត្ត។
៣. ផ្តោតអារម្មណ៍

គន្លឹះសំខាន់បន្ទាប់ គឺត្រូវផ្ដោតអារម្មណ៍នៅពេលកំពុងអនុវត្ត។ យើងគួរតែព្យាយាមចាប់ចំណុចនីមួយៗឲ្យបានច្បាស់លាស់ និងងប់ងុលជាមួយហ្គីតានៅពេលធ្វើការលើជំនាញនេះ។ រាល់ពេលអនុវត្តត្រូវប្រាកដថា បានបិទការរំខានគ្រប់យ៉ាងដែលមាននៅក្នុងការរៀនសូត្រ។
គោលការណ៍នៃការផ្ដោតអារម្មណ៍គឺមានប្រយោជន៍ក្នុងការរក្សាការផ្ដោតអារម្មណ៍របស់យើង ដើម្បីលេងហ្គីតា លើតន្ត្រីនិងឧបករណ៍នៅពេលកំពុងហ្វឹកហាត់។
៤. ស្តាប់

អ្នកចាប់ផ្ដើមដំបូងភាគច្រើនតែងធ្វេសប្រហែស នោះគឺការស្ដាប់។ ត្រូវតែស្ដាប់អ្នកដទៃ គេលេងសិន។ ការស្ដាប់មនុស្សដែលកំពុងលេងផ្ទាល់ គឺជាវិធីដ៏ល្អមួយទៀតដើម្បីរៀនពីតន្ត្រីករ ហើយយើងក៏មានគំនិតនៃស្ទិលលេងហ្គីតាខុសៗគ្នាពីគេដែរ។
ជំនាញនៃការស្ដាប់គឺជាមូលដ្ឋាននិងជាផ្នែកសំខាន់មួយនៃដំណើរការរៀនហ្គីតា។ ហើយការស្ដាប់នឹងធ្វើឲ្យយើងមានគំនិតច្នៃប្រឌិតតន្ត្រីជាច្រើន ដែលអ្នកផ្សេងមិនទាន់រកឃើញ។
ដំបូងក៏គួរតែស្ដាប់ខ្លួនឯងលេងសិនដែរ ព្យាយាមថតសំឡេងពេលលេង បន្ទាប់មកចាក់សំឡេងនោះត្រឡប់មកវិញ។ នេះនឹងជួយឲ្យយើងបានកត់សម្គាល់នូវចំណុចមិនត្រឹមត្រូវ។
៥. ភាពខុសគ្នានៃទម្លាប់

គន្លឹះសំខាន់មួយទៀត យើងគួរតែបន្ថែមភាពខុសគ្នាទៅនឹងទម្លាប់របស់យើងសព្វថ្ងៃ។ ការអនុវត្តការហ្វឹកហាត់ដូចគ្នាពីរបីដងរាល់វគ្គនីមួយៗ គឺជារឿងសំខាន់ ព្រោះវានឹងផ្ដល់នូវជំនាញហ្គីតានិងពង្រឹងនូវអ្វីដែលយើងបានរៀនរួចហើយ។
ហើយយើងក៏ត្រូវតែអនុវត្តបច្ចេកទេសផ្សេងៗគ្នា ដើម្បីឲ្យទម្លាប់របស់យើងកាន់តែរីករាយ ជៀសវាងពីភាពធុញទ្រាន់ ដែលអាចធ្វើឲ្យយើងបាត់បង់ចំណាប់អារម្មណ៍ក្នុងការអនុវត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖ទស្សនៈអវិជ្ជមានពីលុយ បង្អាក់មនុស្សមិនឲ្យខំរកប្រាក់
ចុចអាន៖ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ