KPT+
វិធីរក្សាទំនាក់ទំនងស្នេហាឲ្យកាន់តែយូរអង្វែងសម្រាប់ដៃគូជាបុរស
ស្នេហាគឺជារឿងមួយដែលសប្បាយ បើសិនជាដៃគូម្ខាងទៀតយល់ចិត្ត។ ទោះយ៉ាងណា ពេលខ្លះដៃគូមិនអាចនៅក្បែរគ្នា ជារៀងរាល់ថ្ងៃឡើយ។ ជាពិសេសនោះគឺភាគីខាងបុរស ដែលត្រូវតែគិតគូរពីរឿងនេះជាងគេ ព្រោះនោះហើយដែលជាបញ្ហាដែលអាចកើតឡើង ហើយឈានដល់បែកបាក់គ្នា។
ដើម្បីរក្សាទំនាក់ទំនងរបស់អ្នក ឲ្យស្ថិតក្នុងស្ថានភាពល្អ នេះគឺជាការណែនាំខ្លះៗ ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែយូរអង្វែង។
១. ស្មោះត្រង់

យើងរស់នៅក្នុងពិភពលោកមួយ ដែលភាពស្មោះត្រង់បានក្លាយជារឿងដ៏កម្រកើតមាន។ មនុស្សគ្រប់គ្នាបានក្លែងបន្លំធ្វើជាមនុស្សម្នាក់ ដែលមិនមែនជាខ្លួនឯង ដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ (ហ្នឹងគេហៅថាមនុស្សប្រហោងក្នុង បែបសេណារីយូ )។ ទោះយ៉ាងណា ភាពស្មោះត្រង់គឺជារឿងមួយដែលអ្នកជាបុរសគួរមាន និងត្រូវបានកោតសរសើរ។
២. ផ្ដល់ការយកចិត្តទុកដាក់ពេលនៅជាមួយនាង

បិទទូរស័ព្ទដៃរបស់អ្នក ពេលនៅជាមួយនាង អ្នកនឹងមានពេលច្រើនដើម្បីជជែកគ្នា។ ក្នុងនាមជាដៃគូ ដែលផ្ដល់ការយកចិត្តទុកដាក់ចំពោះនាងបែបនេះ ជឿជាក់ថានាងនឹងកាន់តែលង់លើអ្នកមួយកម្រិតទៀត។
៣. កត់ចំណាំពីរសជាតិដែលនាងចូលចិត្តនិងមិនចូលចិត្ត
បុរសជាដៃគូត្រូវតែកត់ចំណាំពីការចូលចិត្តនិងការមិនចូលចិត្តរបស់សង្សារ វាជារឿងតូចតែធ្វើឲ្យនាងភ្ញាក់ផ្អើល។ នាំគូស្នេហ៏ទៅការប្រគំតន្ត្រីដែលចូលចិត្ត ទិញភេសជ្ជៈដែលនាងចូលចិត្ត ឬកត់ចំណាំពេលនាងកាត់សក់ ឬក៏ស្លៀកអ្វីប្លែកក្នុងថ្ងៃនេះ។
នេះជាមន្តស្នេហ៍ម៉្យាង ដែលធ្វើឲ្យនាងកោតសរសើរនិងរំភើបចំពោះអ្នក។
៤. នៅទីនោះនៅពេលនាងត្រូវការនរណាម្នាក់

មិនចាំបាច់ធ្វើជាមនុស្សពិសេស ឬដូចជាវីរបុរសសេះសអីទេ! សំខាន់ពេលនាងពិបាកចិត្ត អ្នកប្រគល់ស្មាឲ្យនាងផ្អែក ដើម្បីឲ្យនាងបានយំ នៅពេលត្រូវការ។ ពេលនាងពិបាកចិត្តត្រូវការមនុស្សម្នាក់ជាបង្អែក ម្នាក់នោះគឺជាអ្នក។ វាក៏បង្ហាញថា អ្នកយកចិត្តទុកចិត្តចំពោះនាង មិនថាពេលនាងជួបទុក្ខលំបាកប៉ុណ្ណា អ្នកគឺជាបុរសម្នាក់ដែលចាំជូតទឹកភ្នែកនិងកំដរជានិច្ច។
៥ ឲ្យនាងដឹងថាអ្នកកំពុងគិតអំពីនាង
ផ្ញើសារអរុណសួស្ដី ជារឿងដំបូងនៅពេលអ្នកភ្ញាក់ពីដំណេក ផ្ញើផ្កាឬវត្ថុអនុស្សាវរីយ៍តូចៗ ដែលធ្វើឲ្យនាងដឹងថា អ្នកកំពុងតែគិតពីនាង។ ឬអាចផ្ញើសារបង្ហាញក្ដីនឹករលឹករបស់អ្នកទៅកាន់នាង ពេលដែលនាងធ្វើការហត់នឿយ ឬទៅយកនាងពីកន្លែងការងារ ដូច្នេះអ្នកនឹងបានចំណាយពេល ៣០ នាទីបន្ថែម នៅក្បែរគ្នា។
៦. បើកចំហពីនាងចំពោះមនុស្សផ្សេងទៀត

បុរសជាច្រើនមិនបានគិតពីចំណុចមួយនេះទេ អ្នកខ្លះគិតថាជារឿងធម្មតានៃការស្រលាញ់គ្នាក្នុងសម័យបច្ចុប្បន្ននេះ។ គ្រាន់តែណែនាំនាងទៅកាន់អ្នកដទៃ មិនថាជាគ្រួសារ មិត្តភក្តិ ឬជានរណាឡើយ។ វាក៏បង្ហាញពីទំនុកចិត្ត និងសេចក្ដីស្រលាញ់ របស់អ្នកចំពោះនាងដែរ។
សូមចងចាំថា យើងរស់នៅក្នុងពិភពលោកមួយ ដែលស្ត្រីរឹងមាំនិងឯករាជ្យ។ ពួកគេមិនត្រូវការបុរសដើម្បីអាចផ្គត់ផ្គង់ពួកគេឡើយ។ ដូច្នេះកុំភ័យខ្លាច គ្រាន់តែបង្ហាញនាងជាសាធារណៈ វាមិនបានថានាងជាបន្ទុករបស់អ្នកឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មានចំណុចនេះឡើយ
ចុចអាន៖រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្តរងគ្រោះធ្ងន់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


