Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី សាទរការផ្តល់ជំនួយវ៉ាក់សាងកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្តដល់កម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រវ័យក្មេង បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត ដោយលោកចាត់ទុកថានេះជាកាយវិការសប្បុរសធម៌ដ៏ប្រពៃក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគេហទំព័រហ្វេសបុក នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ វ៉ាក់សាំង ចនសាន់ និងចនសាន់ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ បានដឹកមកប្រគល់ជូនកម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”។

លោកមានជំនឿថា តាមរយៈការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងតាមរយៈជំនួយ និងការបញ្ជាទិញផ្ទាល់រាជរដ្ឋាភិបាលនឹងអាចសម្រេចគោលដៅបានកាន់តែឆាប់រហ័សក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

 លោក ហ៊ុន ម៉ានី បានបន្តថា៖ “ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមថ្លែង អំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ បង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ”។

លោកសង្ឃឹមថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយកម្ពុជាដើម្បីសម្រេចបានជ័យជម្នះលើការទប់ ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។       

លោក Ben wohlauer  ភារធារីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងដែលសហរដ្ឋផ្តល់ជូនកម្ពុជាមានចំនួន១លាន៦ម៉ឺន១០០ដូស ដែលដឹកមកដល់ព្រឹកនេះចំនួន៤៥ម៉ឺន៥ពាន់ដូសក្នុងនិងជាង ៥០ម៉ឺនដូសទៀត រំពឹងថានឹងដឹកមកដល់ថ្ងៃទី០២ ខែសីហាជាបន្តទៀត។

លោកបានបន្តថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តជាថ្មីក្នុងការជួយលើកកម្ពស់សុខភាពសាធាររណៈរបស់ប្រជាពលរដ្ឋកម្ពុជា ហើយការប្តេជ្ញាចិត្តនេះកាន់តែមានភាពច្បាស់លាស់នៅពេលមានជំងឺរាតត្បាតទូទាំងពិភពលោក។

លោកបានបន្តទៀតថា៖ “ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនចែករំលែកវ៉ាក់សាំងទាំងនេះដើម្បីទទួលបាននូវការអនុគ្រោះ ឬការស្វែងរកសម្បទានទេ វ៉ាក់សាំងរបស់យើងមិនមានភ្ជាប់ជាមួយលក្ខខណ្ឌណាមួយឡើយ យើងចែករំលែកវ៉ាក់សាំងទាំងនេះដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បី​ឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ”។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន ចិន ផ្តល់វ៉ាក់សាំងជាង២លានដូស ជប៉ុន១លានដូស អាមេរិក១លានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

Sokha Hotels

ព័ត៌មានពេញនិយម