ព័ត៌មានជាតិ
មូលនិធិជាតិជំនួយសង្គម មានភារកិច្ចប្រតិបត្តិការនូវអត្ថប្រយោជន៍ ១៥ទិសដៅសំខាន់ៗ ដល់សង្គមនិងពលរដ្ឋ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា មូលនិធិជាតិជំនួយសង្គម មានភារកិច្ចប្រតិបត្តិការ នូវអត្ថប្រយោជន៍ ១៥ទិសដៅសំខាន់ៗ ដល់សង្គមនិងពលរដ្ឋ នៃកិច្ចការប្រតិបត្តិលើមុខងារ ជាច្រើនទៀត។
លោក ឈួរ សុបញ្ញា បានថ្លែងបែបនេះ ខណៈចូលរួមជាមួយលោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការដឹកនាំក្រុមការងាររៀបចំអនុក្រឹត្យ ស្តីពី “ការបង្កើតមូលនិធិជាតិជំនួយសង្គម” ម.ជ.ជ. និងជាភាសាអង់គ្លេស National Social Assistance Fund ( NSAF) ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការបង្កើតមូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមលោក នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាលតាម ប្រព័ន្ធអនឡាញ (Zoom) នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា មូលនិធិជាតិជំនួយសង្គមមានសមត្ថកិច្ចជាប្រតិបត្តិករ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ(ម.ជ.ព.) ពាក់ព័ន្ធនឹងការអនុវត្តកិច្ចគាំពារសង្គម ព្រមទាំងសមត្ថកិច្ចជាប្រតិបត្តិករ របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.) និងសមត្ថកិច្ចជាប្រតិបត្តិករ របស់បេឡាជាតិអតីតយុទ្ធជន(ប.ជ.អ.) ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មូលនិធិជាតិជំនួយសង្គម ដែលមានភារកិច្ចដូចតទៅគឺ ទី១.គ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដូចមានចែងក្នុងមាត្រា ៣នៃអនុក្រឹត្យនេះ។ ទី២. គ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គមផ្សេងទៀត ដែលកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក។
ទី៣.គ្រប់គ្រង និងចាត់ចែងថវិកា សម្រាប់ការអនុវត្តកម្មវិធី និងរបបស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ដែលហិរញ្ញប្បទានដោយថវិការដ្ឋ ដៃគូអភិវឌ្ឍន៍ និងពីប្រភពស្របច្បាប់ផ្សេងៗ។ ទី៤.ធានាការបើកផ្ដល់តាវកាលិកទាំងឡាយ សម្រាប់អត្ថគាហកក្រោមកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី៥. ធានាការអនុវត្តលក្ខខណ្ឌនៃកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមបទប្បញ្ញត្តិជាធរមាន។
ទី៦.សិក្សា និងលើកសំណើពាក់ព័ន្ធ នឹងការជ្រើសរើស និងការកំណត់ក្រុមគោលដៅ រួមទាំងការគណនាចំណាយ ដើម្បីស្នើសុំការអនុម័តថវិកា សម្រាប់ការអនុវត្តកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី៧. សិក្សា និងធ្វើផែនការ ដើម្បីអភិវឌ្ឍបច្ចេកទេសគ្រប់គ្រងកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម។
ទី ៨ សិក្សា និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. និងអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីអត្ថប្រយោជន៍នៃកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ឱ្យបានគ្របដណ្តប់ជាអតិបរមាដល់ក្រុមគោលដៅ។ ទី.៩បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការគ្រប់គ្រង និងអនុវត្តកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី១០ រៀបចំ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងដំណើរការកម្មវិធី។
ទី១១. សហការជួយរៀបចំកម្លាំងសេវាសង្គម ក្នុងក្របខណ្ឌកម្មវិធីជំនួយសង្គម។ ទី១២. ផ្តល់ការគាំទ្រ និងពង្រឹងកិច្ចសហការ ជាមួយក្រសួងស្ថាប័ន-អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលគាំទ្រដល់ការអនុវត្តកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី១៣. រៀបចំរបាយការណ៍វឌ្ឍនភាពនៃការគ្រប់គ្រងកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ. ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម។ ទី.១៤ រៀបចំ និងចងក្រងស្ថិតិ និងទិន្នន័យនៃការគ្រប់គ្រងកម្មវិធី និងរបប ក្រោមសមត្ថកិច្ចរបស់ ម.ជ.ជ.។ ទី១៥. បំពេញភារកិច្ចដទៃទៀត តាមការចាំបាច់ តាមការកំណត់របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វិមាន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


