ព័ត៌មានជាតិ
អ្នកវិភាគសង្គម៖ ការបរិច្ចាគថវិកាយ៉ាងផុលផុសរបស់ពលរដ្ឋ គឺជាវប្បធម៌ជួយគ្នាទៅវិញទៅមករបស់ខ្មែរបន្តពីបុរាណដល់បច្ចប្បន្ន
លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាការប្រមូលផ្ដុំការរួមសាមគ្គីគ្នាជាថវិការបស់ប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់តំបន់ និងគ្រប់ស្រទាប់ ហើយក៏ជាការប្រមូលផ្ដុំរួមស្មារតីជាតិនិយមពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចនៅបរទេសផងដែរ។ លោកលើកឡើងបែបនេះ ស្របពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងផុសផុលក្នុងមូលនិធិនេះទៅតាមលទ្ធភាពជាក់ស្តែង។

សម្រាប់លោកបណ្ឌិត ផុន កសិកា ការបង្កើតមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជានេះ មិនមែនជារឿងអ្វីប្លែកទេ។ មិនប្លែក ដោយហេតុថា ការបង្កើតមូលនិធិ គឺជាទម្រង់មួយដែលនៅបរទេសក៏បានធ្វើដែរ ទាំងមូលនិធិអភិវឌ្ឍសង្គម និងមូលនិធិស្រាវជ្រាវជាដើម។ យ៉ាងណាមិញ ចំពោះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ លោកបណ្ឌិត បានទាញការចាប់អារម្មណ៍បែបនេះថា៖ «សង្គមខ្មែរ មានវប្បធម៌មួយដែលមានបន្តពីបុរាណដល់បច្ចុប្បន្ន គឺការជួយគ្នាទៅវិញទៅមក ដោយសហគមន៍មួយមានគំនិតធ្វើអ្វីមួយ ប្រជាពលរដ្ឋ ឬមនុស្សក្នុងសហគមន៍ តែងតែចូលរួមជាថវិកា សម្ភារៈ និងកម្លាំង ទៅតាមលទ្ធភាពជាក់ស្ដែង។ របៀបនេះ យើងនៅមានក្នុងតំបន់អង្គរ ខេត្តសៀមរាប ដែលពួកគាត់នៅរក្សាទំនៀម ជួយគ្នាទៅវិញ ប្រៀបបានជាការបង្កើត មូលនិធិ ដូចជា សង្កហៈ នៅតាមភូមិសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលកំពុងមានបញ្ហា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា ការបង្កើតមូលនិធីនេះ មានគោលដៅ២ គឺទី១ ដើម្បីកៀរគរថវិកាបន្ថែម និងទី២ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។ ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបង្កើតមូលនិធិនេះមក គេសង្កេតឃើញមានមន្រ្តីរាជការគ្រប់លំដាប់ និងប្រជាពលរដ្ឋសឹងគ្រប់ស្រទាប់វណ្ណៈ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ទៅតាមលទ្ធភាពរបស់ខ្លួន។
ស្ថានភាពចូលរួមដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋនេះ លោកបណ្ឌិត ផុន កសិកា បានអះអាងថា វា ជាភស្ដុតាងបង្ហាញថាប្រជាពលរដ្ឋខ្មែរស្រឡាញ់ទឹកដី មិនចង់ឱ្យទឹកដីខ្មែរបាត់បង់ទៅក្នុងដៃបរទេសណាទេ។ បន្ថែមលើនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញដែរថា ប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើការដឹកនាំ យុទ្ធសាស្ត្រ ក្នុងការគាំពារទឹកដីរបស់ខ្មែរ។ ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានឱ្យដឹងទៀតថា ការបង្កើតគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ ក៏រឹតតែធ្វើឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីគម្រោងCLV គឺជាគម្រោងអភិវឌ្ឍតាមព្រំដែនដែលរដ្ឋាភិបាលបានគិតគូរក្នុងយុទ្ធសាស្ត្រតាមដំណាក់នីមួយៗ។ ដូច្នេះហើយ ការប្រឆាំងក៏ដូចជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល និងរារាំងការភិវឌ្ឍ ត្រូវតែថមថយ និងសាបរលាបបន្តិចម្ដងៗ។

អ្នកវិភាគបញ្ហាសង្គមរូបនេះ ក៏ថែមទាំងចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋនេះថា ជាប្រពៃណីមួយដែលប្រជាពលរដ្ឋខ្មែរតែងតែជួយគ្នា រួមគ្នា ជាថវិកាក្ដី សម្ភារៈក្ដី កម្លាំងក្ដី ក្នុងការប្រមូលកៀងគរធនធានសម្រាប់ធ្វើកិច្ចការអ្វីមួយ ឬពិធីបុណ្យអ្វីមួយ។ លោកបណ្ឌិត ផុន កសិកា បានរំលេចប្រាប់ប្រជាពលរដ្ឋទាំងអស់ថា មហានគរកើតមានក៏ដោយសារព្រះមហាក្សត្រផង ប្រជានុរាស្ត្រផង ដែលជឿជាក់លើការដឹកនាំ ប្រឹងប្រែងកសាងទឹកដី ជាធ្លង់មួយ នាំមហានគរក្លាយជាអណាចក្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូចគ្នានេះដែរ លោកថា ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន សូមជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី មានចំណេះដឹងខ្ពង់ខ្ពស់ ប្រាជ្ញាឆ្លៀសវៃ គិតគូរវែងឆ្ងាយអំពីជោគវាសនាប្រទេសជាតិ។
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


