ព័ត៌មានជាតិ
បណ្ឌិត គិន ភា អំពាវនាវខ្មែរក្រៅប្រទេសចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បើស្រលាញ់ជាតិ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ សូមចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិពិតប្រាកដ។

លោកបណ្ឌិត គិន ភា បានលើកឡើងថា អ្នកដែលតាំងខ្លួនជាអ្នកស្រលាញ់ជាតិពិតប្រាកដ ត្រូវតែជួយជាតិ តាមរយៈមធ្យោបាយសមស្របណាមួយ បើមិនបានចូលរួមជាទឹកប្រាក់ទេ យ៉ាងហោចណាស់ក៏ចូលរួមជាទឹកចិត្តក្នុងការសាទរ មិនគួរធ្វើជាចរន្តទប់ស្កាត់ ឬធ្វើឱ្យខូចផែនការដ៏ល្អរបស់រដ្ឋាភិបាលនោះទេ។
លោកបណ្ឌិត ថ្លែងថា៖ «បើបងប្អូនពិតជាស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់ព្រំដែនយើងមែន សូមឱ្យចូលរួមចំណែកតិចក្តីច្រើនក្តី ជាកម្លាំងចិត្ត ជាផ្នែកស្មារតីផង ជាទឹកប្រាក់ផង រាជរដ្ឋាភិបាលអត់បានបង្ខំបងប្អូនទេ ហើយកុំគិតថាជាការជញ្ជក់ឈាមប្រជាពលរដ្ឋ មិនមែនជាការជញ្ជក់ទេ»។

លោកបណ្ឌិត បានអំពាវនាវដល់អ្នកដែលតាំងខ្លួនជាអ្នកស្នេហាជាតិបានតែសម្តី ប៉ុន្តែសកម្មភាពពិតបែរជារិះគន់បន្តុះបង្អាប់ការចូលរួមអភិវឌ្ឍប្រទេសនោះ គួរឈ្វេងយល់ឱ្យបានច្បាស់ពីគោលបំណងពិតរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើវិស័យកសិកម្ម ដឹកជញ្ជូន ទេសចរណ៍ បង្កើតជាភូមិករស់រវើកសម្រាប់ពលរដ្ឋនៅតាមបណ្តោយព្រំដែន។

បណ្ឌិត គិន ភា បន្តថា៖ «បងប្អូនដែលមិនទាន់មានជំនឿ ឬទំនុកចិត្តលើការបង្កើតមូលនិធិហ្នឹង គឺសុំឱ្យគាត់ពិចារណាឡើងវិញ ហើយមូលនិធិនេះគឺមិនមែនជាការបង្ខិតបង្ខំ ជាការដាក់កាតព្វកិច្ច ឬដាក់កំណត់អីទេ គឺជាការចូលរួមចំណែកដោយស្ម័គ្រចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី ព្រៃភ្នំ ព្រំដែនរបស់យើង»។
លោក បញ្ជាក់ថា អ្នកដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល មិនមានចេតនាឱនលំទោន ឬទ្រពង ដូចមតិមួយចំនួន ចោទប្រកាន់នោះទេ ប៉ុន្តែជាទឹកចិត្តស្មោះសរបរិសុទ្ធពិតប្រាកដ ចង់ឃើញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់នៅព្រំដែន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


