ព័ត៌មានអន្ដរជាតិ
ដាក់ការសង្ស័យថា របបយោធាមីយ៉ាន់ម៉ាបំពាក់កម្មវិធីនុយក្លេអ៊ែរយោធាសហការជាមួយរុស្ស៊ី
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក U Kyaw Moe Tun មានប្រសាសន៍ថា របបយោធានឹងបំពាក់កម្មវិធីនុយក្លេអ៊ែរដែលពីដំបូងឡើយប៉ងសម្រាប់កម្មវិធីនុយក្លេអ៊ែរស៊ីវិល បម្រើឲ្យវិស័យយោធាវិញ ដល់រោងចក្រនុយក្លេអ៊ែរដែលរុស្ស៊ីគ្រោងនឹងសាងសង់នៅទីក្រុង Naypyitaw។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៣ខែឧសភានេះ។

ប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន កាលពីខែមីនា សម្រាប់ទីភ្នាក់ងារនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ីដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រសម្រាប់នុយក្លេអ៊ែរដំបូងរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងទីក្រុង Naypyitaw ខណៈការបំផ្លិចបំផ្លាញបណ្តាលមកពីការរញ្ជួយដីថ្ងៃទី២៨ខែមីនាមិនបានរំខានដល់ផែនការរបស់ ភ្នាក់ងារថាមពលនុយក្លេអ៊ែររុស្ស៊ី Rosatom នោះទេ។
លោក U Kyaw Moe Tun បេសកជននៃរដ្ឋាភិបាលរួបរួមជាតិស៊ីវិល បានប្រាប់កិច្ចប្រជុំនៅទីក្រុងញូវយ៉ក ថា របបយោធានេះផ្តោតខ្លាំងលើការបើកការវាយប្រហារតាមអាកាស និងកាំភ្លើងធំលើជនស៊ីវិល និងការអភិវឌ្ឍនុយក្លេអ៊ែរ ជាជាងការសង្គ្រោះគ្រោះរញ្ជួយដី។ ចាប់តាំងពីការរញ្ជួយដី របបយោធាបានធ្វើការវាយប្រហារតាមអាកាសចំនួន ២២៥លើកទៅលើជនស៊ីវិល ហើយរបបនេះនឹងប្រើប្រាស់ថាមពលនុយក្លេអ៊ែរផងដែរ។
លោក U Kyaw Moe Tun បាននិយាយថា របបយោធាមីយ៉ាន់ម៉ាបដិសេធមិនសហការជាមួយអង្គការក្នុងតំបន់ និងពិភពលោក ហើយនឹងមិនធ្វើការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)ឡើយ។
លោកបាននិយាយថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថារបបយោធាអាចនឹងប៉ុនប៉ងទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់កម្មវិធីយោធាក្រោមការក្លែងបន្លំក្នុងគោលបំណងសន្តិភាព»។

រដ្ឋាភិបាលនៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងអាណត្តិរបស់លោកស្រី អ៊ុងសាន ស៊ូជី បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរឆ្នាំ ២០១៧ និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់របស់មីយ៉ាន់ម៉ាចំពោះកម្មវិធីនុយក្លេអ៊ែរអន្តរជាតិត្រូវបានរារាំងដោយរដ្ឋប្រហារឆ្នាំ២០២១។
សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានបង្ហាញជាលើកដំបូងនូវផែនការស្រាវជ្រាវសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរក្នុងឆ្នាំ ២០០២ ដែលបានបោះជំហានកាន់តែកៀកណាស់ទៅហើយ បន្ទាប់ពីកិច្ចព្រមព្រៀងថ្មីៗត្រូវបានចុះហត្ថលេខាជាមួយរុស្ស៊ី។ អ្នកវិភាគបានសន្និដ្ឋានថា រោងចក្រនុយក្លេអ៊ែរណាមួយអាចនឹងត្រូវបានសាងសង់នៅក្បែរទីស្នាក់ការយោធាក្នុងទីក្រុង Naypyitaw៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


