ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់អាកុលនិងម៉ាស ជូនកងទ័ពឈរជើងតាមព្រំដែន
អាកុលចំនួន៤០កាន និងម៉ាស ចំនួន២ម៉ឺនម៉ាស ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បានរាលដាលចូលដល់សហគម។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាសៀលថ្ងៃទី១១ ខែធ្នូនេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅរដ្ឋបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកមន្លងមកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគ ថវិការហូតមក ដើម្បីលើកទឹកចិត្តកងទ័ពឲ្យកាន់តែអង់អាចក្លាហានឡើងថែមទៀត។

សូមបញ្ជាក់ថា ចំពោះអាកុល និងម៉ាសទាំងនេះ ត្រូវបានប្រគល់ និងចែកជូនទៅកងពលធំអន្តរាគមន៍លេខ៣ អាកុលចំនួន១៤កាន និងម៉ាស ចំនួន៦០០០ម៉ាស។ កងពលតូចអន្តរាគមន៍លេខ៩ អាកុលចំនួន១០កាន ម៉ាស ចំនួន៥០០០ម៉ាស ។ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១០កាន ម៉ាស៥០០០ម៉ាស ។ បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារ ចំនួន៣កាន និងម៉ាស២០០០ម៉ាស ។ វរៈនគរបាលការពារព្រំដែន៧៩៣ ចំនួន៣កាន និងម៉ាស ២០០០ម៉ាស ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


