ព័ត៌មានជាតិ
វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ
ស្របពេលដែលសង្គ្រាមកម្ពុជា-ថៃ នៅតែកំពុងបន្តយ៉ាងក្តៅគគុកដោយការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាមុននោះ វិស័យឯកជន និងសមាគមធុរកិច្ចនានាបានរួមគ្នាបង្កើតមូលនិធិសប្បុរសធ៌ម ដើម្បីជួយដល់កម្លាំងជួរមុខ និងពលរដ្ឋដែលកំពុងភៀសខ្លួននៅទីតាំងសុវត្ថិភាព។

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ សមាគមរោងចក្រកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលអ្នកដំណើរនៅកម្ពុជា (TAFTAC) បានគូសបញ្ជាក់ថា សង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ននេះបានបណ្តាលឱ្យប្រជាជនកម្ពុជាជាច្រើនគ្រួសារនៅតាមព្រំដែនត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព។
ដោយប្រទេសជាតិកំពុងជួបការលំបាកនេះ សមាគមបានអំពាវនាវដល់សមាជិករបស់សមាគម ដែលចង់បរិច្ចាគជាសម្ភារៈ សម្លៀកបំពាក់ ស្បៀងអាហារ ឬថវិកា អាចបរិច្ចាគមកសមាគមបាន ហើយសមាគមនឹងដឹកសម្ភារៈទាំងអស់ទៅជូនដល់ពលរដ្ឋកម្ពុជាដែលត្រូវបានជម្លៀស។
TAFTAC បានអះអាងថា «ចំពោះការបរិច្ចាគ ជាសម្ភារៈ សម្លៀកបំពាក់ ស្បៀងអាហារ ផ្សេងៗ សូមដឹកមកសមាគមដោយផ្ទាល់ លោក លោកស្រីអាចទំនាក់ទំនងសមាគមតាមរយៈលេខទូរស័ព្ទ ០៧០ ៥៥៥ ៦៤១ ដែលជាអ្នកសម្របសម្រួល។ ចំពោះការបរិច្ចាគជាថវិកា អាចផ្ញើបានតាមរយៈ QR Code របស់សមាគម»។

ដោយឡែក សមាគមពាណិជ្ជកម្មកម្ពុជាក៏បានបង្កើតជាមូលនិធីដើម្បីជួយដល់កងទ័ពជួរមុខ និងជន ភៀសសឹកខ្មែរ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកណាមួយដូចជាថវិការក្តី ម្ហូបអាហារ ថ្នាំសង្កូវ ក៏ដូចជារបស់ប្រើប្រាស់ផ្សេងៗចាំបាច់មួយចំនួនទៀត ដើម្បីជួយដល់កងទ័ពជួរមុខ និងជន ភៀសសឹកខ្មែរ។
ទន្ទឹមនេះ លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ក្នុងស្មារតីខ្មែរជួយខ្មែរក៏បានបង្កើតមូលនិធិមនុស្សធម៌ដើម្បីជួយដល់កងកម្លាំងជួរមុខ និងជន់ភៀសសឹកដូចគ្នាដែរ។
ក្នុងនោះ លោក បានគូសបញ្ជាក់ថា «ក្រុមហ៊ុន PICG ដែលមាន Sailun និង Petronas បានបរិច្ចាក ថវិការ ១ម៉ឺនដុល្លា ដល់វីរៈកងទ័ពខ្មែរដ៏អង់អាច ព្រមទាំងគ្រោងបើកមូលនិធិដើម្បីជួយកងទព័ខ្មែរ»។
គិតមកដល់ពេលនេះ សង្គ្រាមកម្ពុជា-ថៃ ដែលឈ្លានពានដោយភាគីថៃ មកលើកម្ពុជា បានឈានចូលមកដល់ថ្ងៃទី៥ ហើយ ដោយសង្គ្រាមនៅតាមតំបន់មួយចំនួននៅតែបន្តក្តៅនៅឡើយ។ ក្នុងនោះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី មាលី សុជាតា ថ្លែងនៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរស្លូតត្រង់ជិត ៨ម៉ឺននាក់ត្រូវឃ្លាតឆ្ងាយពីផ្ទះដែលធ្លាប់រស់នៅសុខសាន្ត, សាលារៀនជាង ៦រយត្រូវបិទទ្វារ, សិស្សានុសិស្សជាង ១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រ គ្រូបង្រៀនជាង ៦ពាន់នាក់មិនបានបង្រៀនសិស្ស ព្រោះតែការឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលកំពុងភៀសសឹក ដោយសារសង្គ្រាមនៅតាមព្រំដែន។

ដោយឡែកសម្រាប់ថ្ងៃទី ២ ដែលត្រូវនឹងថ្ងៃទី ២៧ កក្កដា ទឹកប្រាក់សុទ្ធជាង ១៣ ម៉ឺនដុល្លារ ប្រាក់រៀលជាង ៥០០ លាន និងស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យ ត្រូវបានសប្បុរសជនប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


