ព័ត៌មានជាតិ
ខេត្តកោះកុងបង្កើតក្រុមទប់ស្កាត់ និងបង្ក្រាបបទល្មើស ក្នុងតំបន់ការពារធម្មជាតិ
រដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ តាមអនុក្រឹត្យ លេខ៣០ អនក្រ.បក អនុក្រឹត្យលេខ ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្តកោះកុងដែលមានផ្ទៃដីរាប់សែនហិកតា។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកោះកុង ចុះថ្ងៃទី០៤ ខែមីនា ដែលទើបផ្សព្វផ្សាយ នៅថ្ងៃទី០៥ ខែមីនានេះបានឱ្យដឹងថា គោលបំណងនៃសេចក្ដីសម្រេចបង្កើតក្រុមការងារនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រានទន្ទ្រានយកដីរដ្ឋខុសច្បាប់ ក្នុងតំបន់អនុក្រឹត្យលេខ ៣០ អនក្រ.បក អនុក្រឹត្យ លេខ ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត ដែលក្នុងនោះមានដីមួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រាប់រក្សាទុកជាគម្រោង រេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវបានរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុងបានបន្តថា ក្រុមការងារនេះមានលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងជាប្រធាន លោក សុខ សុទ្ធី អភិបាលរងខេត្តជាអនុប្រធានអចិន្ត្រៃយ៍ កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរបរិស្ថានខេត្តនិង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន។ ចំណែកអភិបាលក្រុង-ស្រុកអធិកា រដ្ឋាននគរបាលក្រុង-ស្រុក និងចៅសង្កាត់ និងមេឃុំជាសមាជិក។

ក្រុមការងារនេះមានតួនាទី និងភារៈកិច្ច ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែង និងរក្សាទុកវត្ថុតាងជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលនៅជិតបំផុត។ រៀបចំព័ត៌មានបឋមនៃបទល្មើសដូចជា ទីតាំងល្មើសប្រភេទ និងទំហំនៃបទល្មើស សាវតារ ជាតិជនសង្ស័យ និងរូបថត។
ក្នុងករណីចាប់បានជនសង្ស័យ ត្រូវបញ្ជូនព័ត៌មានបឋមនៃបទល្មើស និងបញ្ជូនជនសង្ស័យ ទៅ អធិការដ្ឋាននគរបាលក្រុង-ស្រុកក្នុងដែនសមត្ថកិច្ច ដើម្បីចងក្រងសំណុំរឿង និងបញ្ជូនបន្តទៅ តុលាការតាមនីតិវិធី។
ទទួលយកព័ត៌មានបឋមនៃបទល្មើស និងជនសង្ស័យ ពីមន្ទីរបរិស្ថានខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញបន្ថែមព័ត៌មានដើម្បីចងក្រងសំណុំរឿងពេញលេញដោយមានកំណត់ទោសទណ្ឌស្របតាមបញ្ញត្តិច្បាប់ភូមិបាល និងបញ្ជូនទៅតុលាការ ត្រូវថតចម្លង និងផ្តល់សំណុំរឿងមកមន្ទីរបរិស្ថាន ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញ។
នៅពេលបញ្ចូនសំណុំរឿងទៅតុលាការទទួលសំណុំរឿងរួចរាល់ ផ្ដល់កម្លាំងគាំទ្រដើម្បីអន្តរាគមន៍ ក្នុងករណីចាំបាច់ និងមានការស្នើសុំ ដើម្បីអនុវត្តច្បាប់ប្រកបដោយជោគជ័យ និងអនុវត្តការងារផ្សេងៗទៀតដែលពាក់ព័ន្ធតាមការចាំបាច់។
គួរបញ្ជាក់ថា អនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្តីពី ការធ្វើអនុប្បយោគ ផ្ទៃដីទំហំ ១២៦៩២៨,៣៩ ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន ៨ តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែក រក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។
ចំណែកបានឃើញអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្ប យោគផ្ទៃដីទំហំ ២៣០៩២ ហិកតា ក្នុងតំបន់ដីគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្គ្រីនវីច គ្រុប ក្នុងភូមិសាស្ត្រខេត្តកោះកុង ជាទ្រព្យ សម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ កាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង៕
អត្ថបទ៖ សំអឿន



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


