ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ មុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ
មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។

ដំណើរបេសកកម្មនេះ ដឹកនាំដោយ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ ១០។


ក្នុងដំណើរចុះទៅពិនិត្យនេះ មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានពិនិត្យមើលការងារដែលនៅសេសសល់មួយចំនួនរួមមាន៖ ការធ្វើតេស្តស្ពានវែង និងខ្ពស់បំផុត ដើម្បីពិនិត្យសមត្ថភាពទទួលបន្ទុករបស់ស្ពាន(Loading Test) ដោយធ្វើតេស្តបន្ទុកអចលនា (Static Loading Test) និងបន្ទុកចលនា (Dynamic Loading Test) ដោយប្រើប្រាស់រថយន្ត ៦ គ្រឿង (ក្នុង ១ គ្រឿងផ្ទុកទម្ងន់ ៣៥ តោន)។
បើតាមមន្រ្តីក្រសួងសាធារណគារនិងដឹកជញ្ជូណ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានក្រោយធ្វើតេស្តហើយ ស្ពាននេះនឹងបើកឱ្យប្រើប្រាស់យ៉ាងពេញលេញតែម្តង។



គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥។
ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


