ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្រែអំបិល ស្នើឱ្យមានការចេញបណ្ណអចលនវត្ថុសម្គាល់ដីធ្លីឱ្យបានឆាប់រហ័ស
កោះកុង ៖ លោកអភិបាលស្រុកស្រែអំបិល បានស្នើដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានស្រុក ជួយសម្របសម្រួលឱ្យមានការចេញបណ្ណអចលនវត្ថុសម្គាល់ដីធ្លីឱ្យបានឆាប់រហ័ស។

នេះជាការស្នើឡើងរបស់លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ក្នុងកម្មវិធីផ្សព្វផ្សាយឱកាសការងារ និងការចុះឈ្មោះចូលរៀនវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ៥០០នាក់នៅសាលាស្រុក។

លោកអភិបាលស្រុកស្រែអំបិល រលឹកដែរថា ការវាស់វែងដីធ្លីតាមបទបញ្ជា០១របស់រាជរដ្ឋាភិបាល បានបញ្ចប់យូរឆ្នាំមកហើយ តែនៅមិនទាន់បានចេញប័ណ្ណជូនប្រជាពលរដ្ឋនៅឡើយ ដូចនេះលលោកស្នើដល់លោក ជា មានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកស្រែអំបិល មេត្តាជួយជំរុញពន្លឿនការចេញប័ណ្ណជូនប្រជាពលរដ្ឋ។

បើតាមលោក ជា ច័ន្ទកញ្ញា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បច្ចុប្បន្ន ចុះបញ្ជីបានចប់នៅឃុំស្រែអំបិលបានមួយឃុំ គោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងរៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី បានកំណត់ឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបញ្ចប់នៅឆ្នាំ២០២៥នេះ ប៉ុន្តែនៅស្រុកស្រែអំបិល មានក្រុមការងារចុះបញ្ជីតែមួយក្រុម មិនអាចអនុវត្តការងារទាន់ពេលវេលាតាមគោលដៅកំណត់បាន សូម ឯកឧត្តមប្រធាន មេត្តាជួយសម្របសម្រួលផ្តល់ក្រុមការងារចុះបញ្ជីទៀត។
ពាក់ព័ន្ធលោក ជា មានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រែអំបិល អះអាងថា លោកនឹងពាំនាំនូវបញ្ហាដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្ត ដើម្បីធ្វើយ៉ាងណាឱ្យចេញបណ្ណសម្គាល់អចលនវត្ថុដីធ្លីឱ្យបានឆាប់រហ័ស។
បន្ថែមលើនេះ លោក ជា មានិត ក៏អំពាវនាវដល់អាជ្ញាធរស្រុកស្រែអំបិល និងបណ្តាឃុំទាំងអស់ បន្តឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្រមតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយរក្សាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានយ៉ាងល្អប្រសើរនៅក្នុងមូលដ្ឋាន តបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





















-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព១ សប្តាហ៍ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន