ព័ត៌មានជាតិ
ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រៀមប្រកាសជាស្រុកអស់មីន ក្នុងខែនេះ
អាជ្ញាធរមីន និងរដ្ឋបាលខេត្តកោះកុង នឹងសហការរៀបចំ ពិធីអបអរសាទរការប្រកាសស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង ជាស្រុកអស់មីន នៅថ្ងៃទី ២៩ខែ មេសា ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរមីន។
ពិធីនេះនឹងប្រារព្ធធ្វើនៅសាលាស្រុកបុទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នឹងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

លោកទេសរដ្ឋមន្រ្តី ធ្លាប់បានលើកឡើងអំពីភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា គឺដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។
គិតមកទល់ពេលនេះ កម្ពុជាបានប្រកាសរាជធានីខេត្តអស់មីនសរុបប្រមាណ ១៥ ខេត្តហើយ ក្នុងនោះ រួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម តាកែវ កំពង់ឆ្នាំង កំពត មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តក្រចេះ ជាដើម។

គួរជម្រាបថា អស់រយៈពេលជាង ៣០ ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩២ មក រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការបោសសម្អាតមីន។ ក្នុងនោះថវិកាដែលទទួលបានពីសហគមន៍ជំនួយ និងបណ្តាប្រទេសជាមិត្តមានប្រមាណ ៦០ភាគរយ ក្រៅពីនោះជាថវិការរបស់រដ្ឋាភិបាលកម្ពុជា និងសប្បុរសជន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


