ព័ត៌មានជាតិ
ខេត្តព្រះសីហនុជ្រើសរើសបានសិស្សពូកែ ត្រៀមចូលរួមប្រឡងថ្នាក់ជាតិ
លោកស្រី អ៊ូច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ខេត្តព្រះសីហនុជ្រើសរើសសិស្សពូកែបានចំនួន ៦ នាក់ក្នុងនោះសិស្សពូកែថ្នាក់ទី៩ចំនួន ៣ នាក់និងសិស្សពូកែថ្នាក់ទី ១២ ចំនួន ៣នាក់ទៅចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ នៅខេត្តសៀមរាប នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំខេត្តព្រះសីហនុឆ្នាំ២០២២ ដើម្បីចូលរួមប្រឡងថ្នាក់ជាតិនេះ ដោយបានធ្វើការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២ នៅតាមសាលានីមួយៗជាមុនសិន។ បន្ទាប់មកប្រឡងយកសិស្សពូកែតាមក្រុង ស្រុកនិងចុងក្រោយប្រឡងជ្រើសរើសសិស្សពូកែប្រចាំខេត្ត។

លោកស្រីបានបន្ថែមថា ចុងក្រោយជ្រើសរើសសិស្សពូកែបានចំនួន ៦នាក់ ក្នុងនោះថ្នាក់ទី៩ ចំនួន ៣នាក់ និងថ្នាក់ទី១២ ចំនួន៣នាក់ ដែលមានមុខវិជ្ជាចំនួន ៣ គឺភាសារខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដោយក្នុងមួយមុខវិទ្យាជ្រើសរើសសិស្សពូកែម្នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សពូកែប្រចាំខេត្តព្រះសីហនុ ដែលត្រូវត្រៀមចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧មិថុនា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានចូលរួមអបអរសាទរដល់សិស្សានុសិស្ស ចំពោះជោគជ័យកន្លងមក និងនាំមកនូវកិត្តិយសសម្រាប់ខេត្ត គ្រួសារ និងសហគមន៍ ហើយនេះក៏ជាជោគជ័យរបស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុនាពេលកន្លងមក។

លោកអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗសិស្សពូកែទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែម បង្កើនស្មារតី ចេះចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងសូមអោយក្មួយៗត្រឡប់មកវិញស្ពាយនូវជ័យលាភីថ្នាក់ជាតិជូនខេត្ត សាលា និងក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសិស្សពូកែ ៦នាក់ និងគ្រូដឹកនាំ២នាក់ ក្នុងម្នាក់ទទួលបានថវិការចំនួន ៣០០ដុល្លា ដោយឡែកលោកគ្រូ អ្នកគ្រូ និងសិស្សដែលបានចូលរូមចំនួន ៨៤នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


