ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ប្រាប់កងទ័ពបន្តត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ផ្សេងៗ ពិសេសបង្ក្រាបសកម្មភាពក្រុមជ្រុលនិយម
អភិបាលខេត្តកណ្ដាល ប្រាប់កងទ័ពនៃតំបន់ប្រតិបត្តិការសឹករង បន្តរក្សាការប្រមូលផ្តុំកម្លាំងត្រៀមឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងដោយចៃដន្យ ជាពិសេសត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមជ្រុលនិយម ព្រមទាំងការពារសុខសន្តិភាពជាតិ ពីការធ្លាក់ក្នុងគ្រោះមហន្តរាយ តាមរយៈការប៉ុនប៉ងធ្វើបដិវត្តពណ៌ ឬការញុះញង់គ្រប់រូបភាព ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។

ការលើកឡើងរបស់អភិបាលខេត្តកណ្ដាល បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ របស់តំបន់ប្រតិបត្តិការសឹករងកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តាំដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវលើកកម្ពស់នូវស្មារតីការពារឯករាជ្យ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពឱ្យបានគង់វង្ស។ ពិសេសពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនាបដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយមមិនឱ្យកើតមាននៅកម្ពុជា ដោយការពារដាច់ខាតនូវសន្តិភាព។

លោកអភិបាលខេត្តគណ្ដាល អំពាវនាវដល់កម្លាំងកងទ័ពត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ហើយត្រូវយកចិត្តទុកដាក់លើការងាររៀនសូត្រជំនាញផ្សេងៗ និងអប់រំចិត្តសាស្ត្រ ដើម្បីពង្រឹងពង្រីកសមត្ថភាពរបស់កងទ័ព។
លោក គួច ចំរើន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ព្រមទាំងមានការរីកចម្រើនថ្មីៗ ប្រកបដោយការកែច្នៃរស់រវើក ដែលអាចចាត់ទុកថា ជាកងទ័ពគំរូដ៏ល្អក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលបានការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ក៏ដូចជាបានចូលរួមក្នុងការងារសង្គមជាច្រើន។

លោកអភិបាល ក៏បានកត់សម្គាល់ពីការគោរពវិន័យរបស់យោធិននៅក្នុងអង្គភាព និងការចាត់តាំងបានល្អប្រសើរ ដែលជារួម មិនមានយោធិនណាម្នាក់ប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ដូចជាការជួញដូរ ឬការប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងឡើយ។
តែយ៉ាងណាក្ដី លោក ក៏បានណែនាំឱ្យកម្លាំងត្រូវចូលរួមថែទាំសុខមាលភាព និងបន្តចៀសវាងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារ ជាដាច់ខាត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


