ព័ត៌មានជាតិ
ជួបកម្លាំងការពារព្រំដែន, អភិបាលខេត្តកណ្ដាល ប្រាប់ឱ្យបន្តទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែន
ក្នុងពេលចុះជួបជាមួយកម្លាំងវរៈនគរបាលការពារព្រំដែនលេខ៦០៥ និងកម្លាំងយោធាការពារព្រំដែនលេខ៦០១ ស្ថិតនៅក្រុងសំពៅពូន អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តរក្សាឱ្យបាននូវសុខសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ពិសេសការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែន។

ថ្លែងក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងវរៈនគរបាលការពារព្រំដែនលេខ៦០៥ និងកងកម្លាំងយោធាការពារព្រំដែនលេខ៦០១ ដែលបានការការពារទឹកដី ប្រកបដោយស្មារតីស្នេហាជាតិ និងការស្រឡាញ់ទឹកដីពិតប្រាកដ ហើយរក្សាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន។

ភ្ជាប់ទៅនឹងការសរសើរ លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់បន្តថែរក្សា ការការពារព្រំដែន ព្រមទាំងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានា ដោយអនុវត្តតួនាទី-ភារកិច្ច តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជារបស់ថ្នាក់ដឹកនាំ រួមទាំងខិតខំបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទាននៅតំបន់ព្រំដែន។
បន្ថែមពីនេះ លោក គួច ចំរើន ឱ្យកងកម្លាំងបន្តរក្សាសាមគ្គីភាព និងទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជាមិត្តជាប់ខ្សែបន្ទាត់ព្រំដែន។ ដោយមានភាពរីកចម្រើននៅក្រុងសំពៅពូននេះ ពិសេសការសាងសង់សំណង់ផ្សេងៗ លោកអភិបាលខេត្ត ក៏បានហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលស្ថិតក្នុងតំបន់មិនទាន់មានការឯកភាពកំណត់បង្គោលព្រំដែនជាដាច់ខាត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


