កីឡា
ខែក្រោយ ក្រុមភ្នំពេញក្រោនទាំង ២ ចាប់ផ្តើមប្រកួតក្នុងពានអាស៊ី
ក្លិបបាល់ទាត់ ភ្នំពេញក្រោន ទាំងបុរស និងនារី នឹងចាប់ផ្តើមការប្រកួតក្នុងពានរង្វាន់កម្រិតអាស៊ី នៅខែសីហា ឆ្នាំ ២០២៥ ដែលបានក្លាយជាក្លិបកម្ពុជាដំបូងមានភារកិច្ចប្រកួតពានអាស៊ីទាំងបុរស និងនារី។

ក្រុមបុរស ភ្នំពេញក្រោន ក្នុងនាមជាក្រុមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេស ព្រុយណេ ដើម្បីប្រកួតជាមួយក្រុម Kasua FC នៅកីឡដ្ឋានជាតិ Hassanal Bolkiah នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥ សម្រាប់វគ្គជម្រុះពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League 2025/26។ ការប្រកួតនេះមានតែមួយជើងប៉ុណ្ណោះ ដូច្នេះ ក្រុមណាឈ្នះ នឹងទទួលបានកៅអី ឡើងទៅវគ្គសន្សំពិន្ទុក្នុងពូល។

ជាមួយគ្នានេះ ក្រុមនារី ភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះក្នុងពូល លីគបាល់ទាត់ក្លិបនារីអាស៊ីលំដាប់ទី១ AFC Women’s Champions League ពីថ្ងៃទី២៥ ដល់ ទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ក្រុមនារី ភ្នំពេញក្រោន ស្ថិតនៅពូល E ដែលមានក្រុមជើងឯកលីគនារីឥណ្ឌា East Bengal និងក្រុមជើងឯកលីគនារីហុងកុង Kitchee។
បើកឆាក ក្រុមនារីភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុម East Bengal នៅថ្ងៃទី២៥ ខែសីហា និងចុងក្រោយជាមួយ ក្រុមនារីហុងកុង Kitchee នៅថ្ងៃទី ២៨ ខែសីហា។

ការប្រកួតវគ្គជម្រុះក្នុងពូលនេះ មានក្រុមចំនួន ២០ ត្រូវបានបែងជា ៥ ពូល ហើយក្រុមលេខ១ក្នុងពូល ចំនួន ៥ ក្រុម នឹងត្រូវឡើងជុំចុងក្រោយ ដែលមាន ក្រុមខ្លាំងចំនួន ៧ កំពុងរង់ចាំគឺ Melbourne City (អូស្ត្រាលី) Suwon FC Women (កូរ៉េខាងត្បូង) Tokyo Verdy Beleza (ជប៉ុន) Wuhan Jiangda (ចិន) Ho Chi Minh City (វៀតណាម) Abu Dhabi Country Club (អារ៉ាប់រួម) និង Bam Khatoon (អ៉ីរ៉ង់)។
សូមបញ្ជាក់ថា ក្រុមនារីភ្នំពេញក្រោម ជាក្រុមបាល់ទាត់រីកម្ពុជាដំបូងដែលទទួលបានឱកាសប្រកួតក្នុងពានរង្វាន់ក្លិបនារីអាស៊ីលំដាប់ទី១ ហើយបានទទួលធ្វើម្ចាស់ផ្ទះថែមទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


