ព័ត៌មានជាតិ
កម្ពុជាគ្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅខេត្តប្រឈមខ្ពស់ចំនួន៣មុនគេ
មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គណកម្មាធិការជាតិគ្រោងនឹងបំពាក់ឧបករណ៍ការពាររន្ទះបាញ់នៅខេត្តដែលប្រឈមខ្លាំងជាងគេចំនួន៣នៅប្រទេសកម្ពុជា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីបាតុភូតរន្ទះ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាន៍នៅថ្ងៃទី១៤ ខែកក្ក្ដានេះថា យើងនឹងបំពាក់ឧបករណ៍ការពាររន្ទះបាញ់នេះនៅខេត្តប្រឈមមុខខ្ពស់នឹងអត្រារងគ្រោះ និងស្លាប់ច្រើនជាងគេក្នុងនោះរួមមាន ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិសាត់។
លោកបានបន្តថា “តាមពិតនៅកម្ពុជាមានរាជធានី-ខេត្តស្ទើទាំង២៥ទៅហើយដែលបានទទួលរងគ្រោះដោយសាររន្ទះបាញ់នេះ តែខេត្តដែលលេចធ្លោជាងគេ គឺខេត្តទាំង៣ខាងលើដោយក្នុង១ឆ្នាំៗមានមនុស្សស្លាប់ និងរងគ្រោះដោយសារបញ្ហារន្ទះនេះច្រើនជាងគេ។ ដូចនេះហើយទើងយើងគ្រោងនឹងបំពាក់ឧបករណ៍ការពាររន្ទះមុនគេ”។

លោកបានបន្តទៀតថា ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយត្រូវរៀបចំផែនការអោយបានច្បាស់លាស់ពិសេសស្វែងរកពីដៃគូក៏ដូចជារាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ។
លោកបានបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ និងចុះទៅសិក្សានៅខេត្តសៀមរាប ពោធិ៍សាត់ និងបាត់ដំបង ដើម្បីពិនិត្យមើលនិងវាយតម្លៃពីតម្រូវការជាក់ស្តែងដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះ គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសចំនួន២៣នាក់ ក្នុងនោះស្លាប់ដោយរន្ទះបាញ់ចំនួន១០នាក់ និងរបួស៩នាក់ និងស្លាប់ដោយគ្រោះអគ្គិភ័យ ១ នាក់ រងរបួស ៣ នាក់។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា គ្រោះថ្នាក់ដោយធម្មជាតិតែងតែកើតមានជារៀងរាល់ឆ្នាំនៅកម្ពុជា ដោយបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ក្នុងនោះមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម។ ប៉ុន្តែក្នុងចំណោមគ្រោះធម្មជាតិទាំងនោះយើងមិនបានគិតចំពោះបញ្ហារន្ទះបាញ់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាច្រើនជារៀងរាល់ឆ្នាំ។
លោកទេសរដ្ឋមន្ត្រីបានណែនាំដល់លេខាធិការដ្ឋាន តាមបណ្ដារាជធានីខេត្ត ត្រូវមើលតំបន់ណាខ្លះដែលតែងកើតមានបាតុភូតុរន្ទះ ហើយនៅឆ្នាំនេះយើងនឹងគ្រោងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយពិនិត្យលទ្ធភាពដោះស្រាយទិញឧបករណ៍ការពាររន្ទះនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


