ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ នៅខេត្ដសៀមរាប ក្រោមប្រធានបទ “២០ឆ្នាំនៃអាត់ម៊ែរ(AADMER) ចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ” ដែលកិច្ចប្រជុំនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ បានមានប្រសាសន៍បើកកិច្ចប្រជុំនេះថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ជាលើកដំបូងក្នុងឆ្នាំ២០២៥ មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ នៅគ្រប់ដំណាក់កាល នៃការគ្រប់គ្រងគ្រោះមហន្តរាយពោលគឺ ការត្រៀមបង្ការ ការកាត់បន្ថយ ការត្រៀមរៀបចំ ការឆ្លើយតប និងការស្តារឡើងវិញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃគ្រោះមហន្តរាយ មកលើសហគមន៍ និងសេដ្ឋកិច្ច។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់យើង ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងកំណត់មាគ៌ាសម្រាប់អនាគត ទៅលើការអនុម័តលើសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីអាស៊ានស្តីពី ២០ឆ្នាំនៃអាត់ម៊ែរ (AADMER) ដែលជាចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ។

លោកបានបន្ថែមថា «យើងក៏កំពុងរៀបចំកសាងកម្មវិធីការងារអាត់ម៊ែរ ឆ្នាំ២០២៦-២០៣០ ស្របតាមផែនការយុទ្ធសាស្រ្ត សហគមន៍សង្គម-វប្បធម៌អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដើម្បីនាំយើងឆ្ពោះ ទៅកាន់អាស៊ាន ប្រកបដោយភាពធន់ជាងមុន នវានុវត្តន៍ និងប្រជាជនជាចំណុចស្នូល»។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសម្របសម្រួលពហុភាគី និងអភិក្រមអាស៊ានទាំងមូលចំពោះ ភាពធន់នឹងគ្រោះមហន្តរាយ ជាពិសេសតាមរយៈវេទិកាភាពធន់នឹងគ្រោះមហន្តរាយអាស៊ាន (ADRP)។ ព្រមទាំងបន្តជំរុញកិច្ចសន្ទនាជាមួយ អង្គការក្នុងតំបន់ និងអន្តរ-រដ្ឋាភិបាលនានា តាមរយៈកិច្ចសន្ទនា អន្តរតំបន់អាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (AIDDR) និងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា រួមមាន ទីភ្នាក់ងារអភិវឌ្ឍន៍ ក្រុមភាពជាដៃគូអាត់ម៊ែរ (AADMER) ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ បណ្ឌិតសភា ស្ថាប័នអ្នកស្រាវជ្រាវ និងយុវជន ក្នុងការលើកកម្ពស់ របៀបវារៈ នៃភាពធន់រួមរបស់យើង។

ជាមួយគ្នានេះដែរ លោកបានកោតសរសើរ ដល់មជ្ឈមណ្ឌល-អាហា សម្រាប់តួនាទីដ៏សំខាន់របស់ខ្លួន ក្នុងកិច្ចសម្របសម្រួល ការឆ្លើយតបគ្រោះមហន្តរាយ។ លោកបន្តថា មជ្ឈមណ្ឌល-អាហា បានបន្តបង្ហាញពីអំណាចនៃសកម្មភាពរួម និងសាមគ្គីភាពក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងបញ្ហាប្រឈម នាពេលអនាគត ការគាំទ្រប្រកបដោយចីរភាពគឺចាំបាច់ណាស់៕
ដោយ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ