ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ច្រានចោលបណ្តឹង របស់ LDP និងបិទផ្លូវតវ៉ា
បណ្តឹងចំនួន ២៣ របស់គណបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ ដែលប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គណៈកម្មារធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ឋនឹងបញ្ជីបោះឆ្នោតដំបូង ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ច្រានចោលទាំងអស់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលសំណុំរឿងលេខ៣៩១/០៣៣/២០២០ ដល់លេខ៤១៣/០៥៥/២០២០ របស់សមាជិក និងភ្ញាក់ងារ គណបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ។
ក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការសម្រេចច្រានចោលបណ្ដឹងទាំង២៣នេះ ដោយហេតុថា អ្នកប្ដឹងបានបោះបង់បណ្ដឹងរបស់ខ្លួន ដោយមិនចូលរួមសវនាការ ហើយសេចក្ដីសម្រេចនេះ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញា និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


