ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ថា ការចង់ផ្ដួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ជាអំពើប្រាសចាកពីរដ្ឋធម្មនុញ្ញ
ជាសារទៅកាន់ក្រុមអ្នកដែលចង់ក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលនៅកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញមក រម្លឹកថា ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត គឺជាអំពើប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញ។

ការរម្លឹកពីក្រុមប្រឹក្សាធម្មនុញ្ញពេលនេះ បន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុលញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV។
ឆ្លើយតបនឹងសកម្មភាពនេះ ក្រុមប្រឹក្សាធម្មនុញ ដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បានប្រកាសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរចំនួនជាង៨៤% ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួនតាមរយៈការបោះឆ្នោតសកលដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលកន្លងទៅ។ ក្នុងន័យនេះ ក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា ការបោះឆ្នោតនេះ គឺជាអនុវត្តត្រឹមត្រូវ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាគោលការណ៍គ្រឹះកំណត់ដោយរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំរបស់លោក អ៊ឹម ឈុនលឹម ជាប្រធាន បានប្រកាសប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពទាំងឡាយណា ដែលមានចរិតញុះញង់ បំបែកបំបាក់ បំភ្លៃការពិត ហើយមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ស្ថិរភាព និងរារាំងការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចឈានទៅដល់ការធ្វើសកម្មភាពទុច្ចរិត ប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមសេចក្ដីថ្លែងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ គោរពអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួននូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន តាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដើម្បីបន្តរក្សាការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផលធម្មនុញ្ញ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


