ព័ត៌មានជាតិ
លោក អ៊ឹម ឈុនលឹម ជំរុញប្រតិភូហ្វ្រង់កូហ្វូនីបន្តសង្កេតការណ៍បោះឆ្នោតដល់ថ្ងៃប្រកាសលទ្ធផល
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បានជំរុញលើកទឹកចិត្តដល់ប្រតិភូសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី ឱ្យបន្តសង្កេតការណ៍បោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន ដើម្បីអាចវាយតម្លៃបានកាន់តែសុក្រិតអំពីដំណើរការបោះនៅកម្ពុជា។

ការជំរុញបែបនេះរបស់លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងជំនួបការងារជាមួយគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយលោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) នៅរសៀលថ្ងៃទី១៨ ខែកក្កដា។
ក្នុងជំនួបនេះ លោក អ៊ឹម ឈុនលឹម បានប្រាប់ប្រតិភូសង្កេតការណ៍អន្តរជាតិ ថា ដំណើរវិវត្តនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីការបោះឆ្នោត លើកទី១ ឆ្នាំ១៩៩៣ បានវិវត្តកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ដោយសារមានកំណែទម្រង់ទៅលើច្បាប់បោះឆ្នោត និងវិធានពាក់ព័ន្ធដទៃទៀត។
ទាក់ទងនឹងការរាប់សន្លឹកឆ្នោត ត្រូវបានលោក អ៊ឹម ឈុនលឹម ពន្យល់ថា ក្រោយបិទបញ្ចប់ការបោះឆ្នោតភ្លាម ការរាប់សន្លឹកឆ្នោត នឹងត្រូវធ្វើនៅការិយាល័យបោះឆ្នោតដោយផ្ទាល់ក្នុងថ្ងៃបោះឆ្នោតតែម្ដង ក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្ស ដើម្បីបង្ហាញពីតម្លាភាព និងភាពយុត្តិធម៌នៃលទ្ធផលបោះឆ្នោត។

ដូច្នេះ ដើម្បីកាន់តែសុក្រិត និងធានាបានថាដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ មានភាពយុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានលើកទឹកចិត្តឱ្យលោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា និងគណៈប្រតិភូ បន្តសង្កេតការណ៍កិច្ចការបោះឆ្នោតនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន។
ដោយឡែក ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានគណៈប្រតិភូសង្កេតការណ៍អំពីបញ្ហាអវត្តមានគណបក្សនយោបាយចំនួនពីរដែលត្រូវបានបដិសេធមិនឱ្យចូលរួមបោះឆ្នោត ត្រូវបានលោក អ៊ឹម ឈុនលឹម ឆ្លើយតបថា ការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយ កន្លងមកនេះ គឺជាការអនុវត្តច្បាប់សុទ្ធសាធ។ លោក បានគូសបញ្ជាក់ថា «នេះជាកំហុសដែលកើតចេញពីគណបក្សនយោបាយខ្លួនឯង ដោយមិនបានបំពេញតាមលក្ខខណ្ឌកំណត់នៃការសុំចុះបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់តម្រូវ»៕
ដោយ៖ ធឿន វ៉ាន់សុង / រូបភាព៖ ក្រុមប្រឹក្សាធម្មនុញ្ញ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង