Connect with us

ព័ត៌មានជាតិ

​ទាកាប៉ា​ជាង​១០០​ក្បាល​ទៀត កំពុង​តាម​ដាន​ ក្រោយពី​មាន​មាន់​ងាប់​ជាង​១០០០​ក្បាល នៅ​ស្រុក​ឯក​ភ្នំ

បានផុស

នៅ

​​ក្រោយពី​កសិដ្ឋាន​ចិញ្ចឹម​សត្វ​បក្សី​មាន់​ទារ​របស់​ប្រជាកសិករ​១​កន្លែង ​ក្នុងស្រុក​ឯក​ភ្នំ​ បាន​រង​ការ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ​ខ​ណៈ​ដែល​សត្វ​មាន់​បាន​ងាប់​យ៉ាង​សន្ធឹកសន្ធាប់​ដោយ​សង្ស័យ​ថា​ មាន​ជំងឺ​ផ្តាសាយ​បក្សី​H5N1​ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ បាន​កំពុង​បន្ត​តាមដាន​លើ​សត្វ​ទាកាប៉ា​ចំនួន​ជាង​១០០​ក្បាល​ទៀត​ នៅ​ក្នុង​កសិដ្ឋាន​១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិដ្ឋាន​នេះ ​មាន​ទីតាំង​ក្នុង​ដី​ចម្ការ​ឋិត​ភូមិ​ព្រែ​កតា​ច្រែង​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ ហូ ណា​ម​ បាន​ចិញ្ចឹម​ជា​លក្ខណៈគ្រួសារ​។​

លោក ​ឈឹម វ​ជិ​រ៉ា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាត់ដំបង​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មករា ​ឆ្នាំ​២០២១​នេះ​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ម្ចាស់​កសិដ្ឋាន​កាលពី​ថ្ងៃទី​៦​ ខែមករា​កន្លងមក​ថ្មីៗ​នេះ ​ខាងលើ​មន្ត្រី​ជំនាញ​ បាន​ចុះ​ពិនិត្យ​និង​យក​វត្ថុ​សំណាក​ហើយ​វិភាគ​លើ​ករណី​មាន់​ឈឺ​ងាប់​ខាងលើនេះ ​រហូតដល់​ចំនួន​១៣០០​ក្បាល​ ជា​លទ្ធផល​បង្ហាញថា​ សត្វ​មាន់​ទាំងនេះ ​បាន​បង្កឡើង​ដោយ​ជំងឺ​ផ្តាសាយបក្សី​H5N1​។​ លោក​បន្តថា ចំពោះ​ពេលនេះ​មន្ត្រី​ជំនាញ​ កំពុង​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​សត្វ​បក្សី​មាន់​ឬ​ទា​ឆ្លងកាត់​ឬ​ដឹកជញ្ជូន​ចេញពី​ទីតាំង​កើតហេតុ​នោះឡើយ​ ចៀសវាង​ការ​រី​រាលដាល​នូវ​ជំងឺ​នេះ​បន្ត​ទៀត​ ខ​ណៈខាង​មន្ទីរ​កំពុង​រង់ចាំ​ការប្រកាស​ជា​ផ្លូវការ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ ដើម្បី​ដាក់​តំបន់​ខាងលើ​ជា​តំបន់​ ដែល​ផ្ទុះ​ជំងឺ​ផ្តាសាយបក្សី​ស្រប​ពេល​មន្ត្រី​ការិយាល័យ​បសុព្យាបាល ​ក៏​កំពុង​បន្ត​ការ​តាមដាន​លើស​ត្វ​ទាកាប៉ា​ចំនួន​ជាង​១០០​ក្បាល​ទៀត​ ដែល​ចិញ្ចឹម​នៅ​ចម្ការ​ទីតាំង​តែមួយ​នោះ​ ផង​ដែរ​។

​លោក​ ឈឹម ​វ​ជិ​រ៉ា ​បន្តថា បន្ទាប់ពី​កសិដ្ឋាន​ខាងលើនេះ ​បាន​ផ្ទុះឡើង​ករណី​ផ្តាសាយ​បក្សី​បណ្តាល​ឲ្យ​មាន់​ងាប់​សរុប​ចំនួន​១៣០០​ក្បាល​ហើយ​ ចាប់​តាំងពី​ថ្ងៃសៅរ៍​មក​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើ​ជីវសុវត្ថិភាព​ដោយ​បាន​បាញ់ថ្នាំ​សម្អាត​អនាម័យ​ជា​បន្តបន្ទាប់​និ ង​បាន​ចុះ​ចែក​និង​បិទ​ប័ណ្ណ​ផ្សព្វផ្សាយ​នានា​ឲ្យ​ពលរដ្ឋ​ពិសេស​ម្ចាស់​កសិដ្ឋាន​នានា​ផ្សេងទៀត​ ឲ្យ​ពួក​បាន​យល់​កាន់តែ​ទូលំទូលាយ​ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​សមត្ថកិច្ច​រួម​ជា​មួយ​ស្ថាប័ន​សាលាដំបូង​ខេត្ត​មួយ​ចំនួន​ទៀត​។​ ក្រៅពី​នេះ ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្ត​បាត់ដំបង​ ក្នុង​ដំណាក់កាល​ដំបូង​នេះ ​បាន​អំពាវនាវ​ ផង​ដែរ​ ដល់​បងប្អូន​អ្នក​ចិញ្ចឹម​សត្វ​បក្សី​មាន់​ទា​ក្នុង​ខេត្ត​ទាំងអស់ ​ប្រសិន​ជា​មាន​ករណី​សត្វ​ចិញ្ចឹម​បក្សី​មាន់​ទា​មាន​សភាព​ប្រែប្រួល​ សំកុក​ ឈឺ​ ដែល​គួរ​ឲ្យ​សង្ស័យ​សូម​រាយការណ៍​មកដល់​ការិយាល័យ​បសុព្យាបាល​ឬ​គេហទំព័រ​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ឲ្យ​បាន​លឿន​ ដើម្បី​ក្រុមការងារ​បាន​ចុះ​ធ្វើ​អន្តរាគមន៍​បាន​ភ្លាមៗ​និង​យក​វត្ថុ​សំណាក​ដើម្បី​វិភាគ​។​ ចំណែក​ម្ចាស់​ទីតាំង​ឬ​ម្ចាស់​កសិដ្ឋាន​ហាម​យក​សត្វ​ ដែល​មាន​ជំងឺ​យក​ទៅ​បរិភោគ​និង​បន្ត​ចែកចាយ​ទៅកាន់​ប្រជាពលរដ្ឋ​ឯទៀត​រួម​ទាំង​ការនាំចេញ​សត្វ​ទាំងនោះ​ចេញពី​តំបន់​ ដែល​មាន​ផ្ទុះ​នូវ​ជំងឺ​ខាង​លើ​នេះ​ ផងដែរ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ព័ត៌មាន​បន្ថែម​ពីករណី មាន់​ងាប់​រាប់​ពាន់​ក្បាល ដោយ​សារជំងឺ H5N1 ក្នុង​កសិដ្ឋាន​​នៅខេត្តបាត់ដំបង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម