ព័ត៌មានជាតិ
ភាគីកម្ពុជា សម្រេចបិទច្រកដូងជាបណ្ដោះអាសន្ន
នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ ដោយយោងទៅលើសភាពការណ៍តំបន់ ភាគីកម្ពុជា សម្រេចទាញទ្វារបិទច្រកអន្តរជាតិដូង ដែលស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន ដោយទុកច្រកថ្មើរជើងឱ្យប្រជាពលរដ្ឋទាំងសងខាងដើរឆ្លងទៅមកបាន ដោយឡែកច្រកធំ គឺ ភាគីកម្ពុជា សម្រេចបិទតែម្ដង។

បើតាមប្រភពព័ត៌មានដែលទទួលបាន គឺ យោងទៅលើសភាពការណ៍ព្រំដែន ពីមួយម៉ោងទៅមួយម៉ោង ត្រូវត្រៀមជាប់ជាប្រចាំ ដូច្នេះសម្រាប់ច្រកអន្តរជាតិដូង គឺទាំងកម្លាំងសមត្ថកិច្ចនគរបាល ក៏ដូចជាយោធា បានចុះត្រួតពិនិត្យ ហើយបិទតែម្ដង ដោយឡែករថយន្តដឹកទំនិញទាំងសងខាង គឺមិនអនុញ្ញាតឱ្យឆ្លងទៅមកបានឡើយ។

មកទល់នឹងពេលនេះ សម្រាប់ច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ច្រកតំបន់ទាំង ៣ ដែលស្ថិតក្នុងស្រុកភ្នំព្រឹក ស្រុកកំរៀង និងស្រុកសំឡូត គឺនៅបើកដំណើរការជាធម្មតា ដោយគោរពតាមម៉ោងកំណត់របស់ភាគីនីមួយៗ ប៉ុន្តែតទៅមុខមិនទាន់កំណត់ថា តើត្រូវបិទច្រកណាទៀតនោះឡើយ ដោយកំពុងរង់ចាំបទបញ្ជា៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


