សន្តិសុខសង្គម
សមត្ថកិច្ចរឹបអូសត្រីក្លាសេ ជាង ២០ តោន នាំចូលពីថៃខុសច្បាប់
ត្រីក្លាសេ ប្រមាណជាង ២០ តោន ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទាក់ឃាត់នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្រោយពីត្រួតពិនិត្យទើបដឹងថា ត្រីទាំងនេះនាំយកមកពីប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត។

កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យឃើញរថយន្តសាំងយ៉ុងចំនួន ០៨ គ្រឿង ដឹកត្រីក្លាសេប្រភេទ (ត្រីពោ និងត្រីកាប) នាំចូលពីប្រទេសថៃ មកក្នុងភូមិសាស្ត្រតាមផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅពេលសមត្ថកិច្ចជំនាញត្រួតពិនិត្យ គឺ ត្រីទាំងអស់មានចំនួន ២៤ តោន។ សមត្ថកិច្ច បាននាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយជាលទ្ធផល រថយន្តទាំង ០៨ គ្រឿង ដែលដឹកត្រីនេះ មានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១០ តោន តែប៉ុណ្ណោះ។ ដូច្នេះ ត្រីក្លាសេ ចំនួន ១៤ តោន ទៀត មិនមានការអនុញ្ញាតនោះទេ។

ស្របតាមអនុសាសន៍របស់ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រថយន្តនិងត្រីក្លាសេ ទាំងនេះ សមត្ថកិច្ច បានបញ្ជូនទៅជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


